មានបងប្អូនណាចត់ទៅលេងទេ? មហាជន ចាប់អារម្មណ៍ជាខ្លាំង ក្រោយឃើញ ឯកឧត្តម គួច ចំរើន បានទៅដល់ រមនីយដ្ឋាន​ ថ្មរូង ថ្ងៃនេះ ឃើញទឹកថ្លាឈ្វេង គួរឲ្យចង់មុជដល់ហើយ អមដោយទេសភាពស្រស់ស្អាតខ្លាំងណាស់ (មានវីដេអូ)

នៅរសៀលថ្ងៃអាទិត្យ ១រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ត្រូវនឹងថ្ងៃទី ៩ ខែកុម្ភះ ឆ្នាំ២០២០ គេប្រទះឃើញ ឯកឧត្តម គួច ចំរើន អភិបាល ខេត្តព្រះសីហនុ បានអញ្ជើញ ដឹកនាំមន្រ្តីទៅពិនិត្យមេីលពីសក្តានុពលទេសចរណ៍នៃរមនីយដ្ឋាន​ ថ្មរូង​ ដែលស្ថិតនៅភូមិស្ទឹងសំរោង​ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

ក្នុងនោះផងដែរ ឯកឧត្តម ក៏បានចូលភ្លក់ពងទាកូន ដែលប្រជាពលរដ្ឋលក់ នៅទីនោះ ហើយលោកក៏លាន់មាត់ថាពងទាកូន​ ឆ្ងាញ់ហេីយ​ អ្នកលក់រាក់ទាក់ទៀត​ ទេសភាពស្រស់ស្អាត​ សហគមន៍គ្រប់គ្រងសំរាមបានល្អច្រេីន​។

មួយវិញទៀត អ្វីដែលរឹតតែធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងចង់ទៅលេងនោះ គឺឃើញទឹកនៅទីនោះ ថ្លាឈ្វេង គួរឲ្យចង់មុជខ្លាំងណាស់។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត តោះទៅទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment