អ្នកគាំទ្រជាច្រើនពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាចម្រៀងដែលមានសម្លេងផ្អែម ស្រទន់ ប្រចាំផលិតកម្មរស្មីហង្សមាស នោះ គឺ សុគន្ធ និសា។ បទពីរោះៗ និងចាក់ដោតអារម្មណ៍ ជាច្រើនរបស់តារារូបនេះ គឺជាបទមនោសញ្ចេតនា ដែលអាចធ្វើឲ្យអ្នកស្តាប់ភាគច្រើន លន់អារម្មណ៍តាម ស្តាប់ច្រើនដង ក៏នៅតែពីរោះ។ ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Ah Bot Bot បានបង្ហោះរូបភាពជាច្រើនសន្លឹករបស់តារារូបនេះ ហើយក៏បានធ្វើឲ្យមហាជនជាច្រើនមានការចាប់អារម្មណ៍ជាខ្លាំង។ ហ្វេសប៊ុកដដែលនេះ បានបញ្ជាក់ប្រាប់ឲ្យដឹងថា៖
ម៉ូដែលដោយបងស្រី សុគន្ធ នីសា &បងប្រុស ប៉ែន ភក្ដ័សុភារិទ្ធ ផាត់មុខធ្វើសក់ដោយ Narak Nora រៀបចំដោយ : ពៅពៅ សម្អាងការ Povpov somangka ក្រុងកំពង់ចាម Khmer art craft design by : Ah BotBot សកម្មភាពក្រៅឆាក”។ ក្រោយពីឃើញបែបនេះ ធ្វើឲ្យមហាជនជាច្រើនលាន់មាត់ថា “អូ ព្រះអេីយ ឈុតស្អាត ពេលប៉ះនឹងមនុស្សស្អាតទៀត កប់” អ្នកខ្លះបន្ថែមថា “ពិតជាចង់គ្រងឈុតនេះណាស់តើធ្វើម្ដេចទៅបង ស្អាតណាស់”។ ហើយនៅមាន comment សរសើរជាច្រើនទៀត ដែលមិនអាចលើកយកមករៀបរាប់អស់។ តោះកុំឲ្យខាតពេលយូរទៅទស្សនាទាំងអស់គ្នា៕