ឯកឧត្តម គួច ចំរើន បានឆ្លៀតទៅ រមណីយដ្ឋានថ្មរូង​ ក៏បានភ្លក់ ពងទាកូន​ នៅទីនោះ ដល់ថ្នាក់លាន់មាត់ថា…

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេឃើញ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ផ្តល់ថវិកាជូន បុរសទុរគតជន ដោយក្តីអាណិតមេត្តា ក្នុងពេលអញ្ជើញចុះពិនិត្យការងារ ក្នុងក្រុងព្រះសីហនុ ដោយបានជួបបុរសទុរគតជនម្នាក់នេះនៅតាមផ្លូវ។

ឯកឧត្តម ក៏បានអញ្ជើញជួបសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋ១០០ គ្រួសារ រស់នៅភូមិមនោរម្យ​ ឃុំតានៃ​ ស្រុក​ព្រៃ​នប់​ ខេត្ត​ព្រះសីហនុ​ ក្នុងពេលដែលឯកឧត្តមអភិបាលខេត្តអញ្ជើញចុះធ្វើការងារនៅតាមមូលដ្ឋានស្រុកមួយចំនួននាថ្ងៃចុងសប្តាហ៍នេះ ។

នៅក្នុងថ្ងៃនេះដែរ ឯកឧត្តម ក៏បានឃើញទៅដល់ រមណីយដ្ឋាន​ ថ្មរូង​ ថែមទាំងបានភ្លក់ពងទាកូននៅទីនោះថែមទៀតផង ព្រមទាំងលាន់មាត់ថា៖ “ពងទាកូន​ នៅរមណីយដ្ឋាន​ ថ្មរូង​ ភូមិព្រៃប្រសិទ្ធិ ឃុំអូរបាក់រទេះ​ ស្រុកកំពង់សីលា​ ឆ្ងាញ់ហេីយ​ រាក់ទាក់ទៀត​ ទេសភាពស្រស់ស្អាត​ សហគមន៍គ្រប់គ្រងសំរាមបានល្អច្រេីន​ ។”៕

Related posts

Leave a Comment