មិនធម្មតា! តារាស្រីស្រករក្រោយ ៤រូបនេះ កំពុងតែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនជាច្រើន នៅក្នុងវិស័យសិល្បៈខ្មែរ..

ទីមួយ៖ ស៊ូជីន បន្ទាប់ពីបានសម្តែងនៅក្នុងបទចម្រៀង MV បទ ព្រងើយ ជាមួយតារាចម្រៀងលោក នូ ឧសភា រួចមក តារាសម្តែងស្រីរូបនេះ ត្រូវបានមហាជននិងមិត្តៗយុវ័យស្គាល់កាន់តែច្រើនឡើង ជាពិសេសោះគ្រប់គ្នាមានការចាប់អារម្មណ៍ជាខ្លាំងទៅលើរូបសម្រស់ដ៏ស្រស់ស្អាត សម្បុរសភ្នែកតឹងៗរបស់នាង ដែលមើលទៅទំនងជាកូនកាត់ចិត។ ក្រោយពីល្បីក្នុងបទខាងលើនេះហើយ ស៊ូជីន ក៏ចាប់ផ្តើមមមាញឹកជាបណ្តើរៗលើការងារសិល្បៈផងដែរ។

ទីពី៖ ចែឡេង ក៏ជាតារាសម្តែងស្រករក្រោយមួយរូបផងដែរ ដែលកំពុងតែទទួលបានការចាប់អារម្មណ៍ និងមានការគាំទ្រជាច្រើនគួរឲ្យកត់សម្គាល់ បន្ទាប់ពីបានចេញមុខក្នុងការសម្តែងរឿងភាគរបស់ស្ថានីយ៍ទូរទស្សន៍មួយចំនួន និងការថតភាពយន្តសម្រាក់បញ្ចាំងនៅតាមរោងកុនងជាហូរហែរផងដែរមកនេះ។ ទន្ទឹមនឹងមានសមត្ថភាពសម្តែងដ៏គួរឲ្យសរសើរ ចែឡេង ថែមទាំងមានសម្រស់ស្អាត និងរូបរាងខ្ពស់ស្រឡះ ជាលក្ខណៈមូ៉ដែលផងដែរ។

ទីបី៖ Stella ជាតារស្រីកូនកាត់ប៊ុលការីរូបនេះ បានប្រឡូកចូលសិល្បៈអំឡុងឆ្នាំ២០១៦ មកម្ល៉េះ ដោយកាលណោះនាងបានសម្តែងនៅក្នុងឿងបែបអប់រំមួយតែកាលណោះនាងមិនទាន់ត្រូវបានគេស្គាល់ច្រើននៅឡើយនោះទេ។ លុះគិតមកត្រឹមក្នុងឆ្នាំ២០១៩នេះវិញ ស្រីស្អាតរូបនេះមានភាពល្បីល្បាញជាខ្លាំងក្នុងស្រទាប់យុវ័យ ក្រោយពីបានសម្តែងនូវក្នុងបទចម្រៀង មនុស្សអរូប របស់លោក ណូលី ដែលនាងដើរតួរជាមួយប្រុសស្អាតលោក ហេង វិសាល។ សមត្ថភាព ភាពរួសរាយ និងរូបសម្រស់ដ៏ឃ្យូតជាអ្វីដែលធ្វើឲ្យគ្រប់គ្នាកាន់តែចូលចិត្ត និងចងចាំរូបនា។

ទីបួន៖ លីកា OMG ជាស្រីស្អាតសមាជិកក្នុងក្រុម OMG មួយរូបហើយក៏ធ្លាប់ធ្វើឲ្យហ្វេនៗបរុសជាច្រើនលង់ស្នេហ៍ជាមួយនឹងសម្រស់របស់នាងមិតិចនោះទេ ដោយសារតែនាងជាតារាស្រកក្រោយម្នាក់ដែល ដែលនាងពូកែរាំ ហើយស្រស់ស្អាត មានមន្តស្នេហ៍មិនធម្មតានោះទេ។ សព្វថ្ងៃនេះតែ ស៊ុន សុដាលីកា ក៏ជាតារាស្រីម្នាក់ដែលកំពុងតែលេចធ្លោរក្នុងស្រទាប់យុវ័យ ក៏មិនចាញ់តារាស្រី ៣រូបខាងលើប៉ុន្មាននោះឡើយ។

Related posts

Leave a Comment