នៅមុននេះបន្តិច នាថ្ងៃទី ០៩ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកផេក “ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ” បានបង្ហោះសារមួយប្រាប់ឲ្យបងប្អូនទាំងឡាយដឹងថា ប្រសិនបើមាន បាត់បង់ ម៉ូតូ ក្នុងបទល្មើសណាមួយ សូមអញ្ជើញ យករាល់ឯកសារសម្គាល់ ផ្សេងៗមកពិនិត្យផ្ទៀងផ្ទាត់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ។ លោកក៏បានបញ្ជាក់បន្ថែមថា៖
“ស្នងការដ្ឋាននគរបាល ខេត្តព្រះសីហនុ សូមគោរពជូនដំណឹង ដល់ បងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបថា៖ ប្រសិនបើមាន បាត់បង់ ម៉ូតូ ក្នុងបទល្មើសណាមួយ សូមអញ្ជើញ យករាល់ឯកសារសម្គាល់ ផ្សេងៗមកពិនិត្យផ្ទៀងផ្ទាត់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ សមត្ថកិច្ចជំនាញយើងខ្ញុំ ដោយមានការដឹកនាំ សម្របសម្រួលពី ព្រះរាជអាជ្ញារង លឹម ប៊ុនហេង និងការបញ្ជារផ្ទាល់ពី ឯកឧត្តម គួច ចំរើន ៖ បានដកហូតម៉ូតូជាច្រើនគ្រឿង ពីកន្លែងបញ្ចាំខុសច្បាប់មួយកន្លែង មករក្សារទុកនៅស្នងការ។ សូមអរគុណ។”៕