ក្តៅៗ! ករណីប្រពន្ធដើមអុកឡុកមង្គលការប្តី ពេលនេះខាងប្រុសសម្រេចដាក់ពាក្យបណ្តឹងទៅកាន់ប្រពន្ធដើម និងបានបកស្រាយថា…(មានវីដេអូ)

(កណ្ដាល)៖ រំលឹកឡើងវិញបន្តិចថា កូនកំលោះ និងកូនក្រមុំមួយគូរបានសម្រេចចិត្តរៀបការយកគ្នាជាប្ដីប្រពន្ធថ្មី ហើយធ្វើឲ្យបងប្អូនប្រជាពលរដ្ឋបានផ្អើលឆោឡោនៅក្នុងពិធីការមួយក្នុងតំបន់ខាងលើនោះដោយមានកូនកំលោះ ឈ្មោះ លី ច្រាយ ជាគូនិងកូនក្រមុំឈ្មោះ

ទេស ស្រីនាង កំពុងតែបង្កើតពិធីការមួយយ៉ាងឱឡារិកស្ថិតក្នុងវគ្គហែរជំនូន ស្រាប់តែលេចចេញស្ត្រីម្នាក់ទៀតមកអុកឡុកក្នុងពិធីនេះ ហើយឱ្យសមត្ថកិច្ចចុះមកផ្អាកពិធីនេះជាបន្ទាន់ ដោយនាងបានអះអាងថា ជាប្រពន្ធដើមរៀបការពេញច្បាប់តាំងពីឆ្នាំ 2011មកម៉្លេះ នាង

មានឈ្មោះ សុខ ស្រីនុច អាយុ 26ឆ្នាំ ដោយបានកូនប្រុសមួយមានឈ្មោះ ច្រាយ លាងស៊ីង អាយុ 6 ឆ្នាំ មកហើយ អ្នកទាំង 2 រស់ នៅភូមិទួលក្ដី ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្ដាល។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង 6 និង 45 នាទីព្រឹក ក្នុង

ថ្ងៃទី 6 ខែកុម្ភៈឆ្នាំ 2020 នៅចំណុចភូមិទួលក្រសាំង សង្កាត់រការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។ស្រ្តី ជាប្រពន្ធដើមបានរៀបរា ប់ថា នាងបានរៀបការតាំងពីឆ្នាំ 2011 មកម្ល៉េះ រហូតដល់បានកូនប្រុសមួយ ហើយការរស់នៅរបស់នាងផ្ដើមចេញពី

ការឈ្លោះ ទាស់ទែង បន្តិចបន្តួចមានពេលខ្លះឈានដល់ការប្ដឹងផ្ដល់ផ្តិតមេដៃរហូតដល់ ភូមិ ឃុំថែមទៀតផង ប៉ុន្តែដោយផ្ដោតលើលិខិតស្នាមខាងលើ គូស្វាមីភរិយាប្រពន្ធដើម បានស្រុះស្រួលគ្នាដោយមានចាស់ទុំរៀបការម្ដងទៀតបាច

ផ្កា ស្លាសែនព្រេនត្រឹមត្រូវ។ យ៉ាងណាមិញក្នុងថ្ងៃនេះផងដែរ ប្រពន្ធក្រោយសូមធ្វើការបកស្រាយរឿងដែលប្រពន្ធដើមទៅអុកឡុកនៅថ្ងៃមង្គលការកាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ នៅភូមិទួលក្រសាំង សង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល៕ តោះកុំអោយខាតពេលយូរ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវិដេអូសំភាសន៏ខាងក្រោមនេះ៖

Related posts

Leave a Comment