បងប្អូនប្រិយមិត្តប្រាកដជាបានជ្រាបរួចមកហើយ ចំពោះ បុរសជាជនបរទេសម្នាក់រួមជាមួយនិងក្រុមគ្រួសារ បានសម្រេចចិត្តចាកចេញពីប្រទេសកំណេីតរបស់ខ្លួនដែលជាប្រទេសទំនេីប និងជាមហាអំណាចពិភពលោក មករស់នៅក្នុងព្រៃជ្រៅ ដេីម្បីជួយអភិរក្សទៅដល់សត្វព្រៃ និងការពារព្រៃឈើដែលកំពុងតែទទួលរងនូវការកាប់បំផ្លាញនាពេលបច្ចុប្បន្ននេះ។
សូមជម្រាបជូនប្រិយមិត្តឲ្យបានជ្រាបថា ជនបរទេសម្នាក់នេះមានឈ្មោះថា Ben Davis គាត់បានមករស់នៅក្នុងប្រទេសកម្ពុជា អស់រយៈពេលជិត ៣០ឆ្នាំហើយ ហើយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គាត់ជាមួយនិងក្រុមគ្រួសារបាននឹងកំពុងតែរស់នៅក្នុងព្រៃជ្រៅមួយក្នុងខេត្តព្រះវិហារ ដេីម្បីចូលរួមអភិរក្សដល់សត្វព្រៃ និងការពារព្រៃឈេី។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុកឈ្មោះ ចៅខ្មែរផ្សារ CK Magic Bland ដែលកាលពីល្ងាចម្សិលមិញនេះ បានមានការបញ្ជាក់ឲ្យដឹងថា៖«តាមរយៈបុរសវប្បធម៌ជាទីគោរពគឺបង អាចារ្យធំ នគររាជ និង បង Tan Kimsour ខ្ញុំនិងបរិច្ចាកទឹកប្រាក់500$ ជូន Mr Ben បុរសជាទីគោរព
ដែលបូជាជាញេីសឈាមការពារព្រៃឈេី ដោយគ្មានប្រាក់ខែ គ្មានជំនួយសំណង ថែមទាំងចាកចេញមាតុភូមិកំណេីតមករស់នៅកម្ពុជាដេីម្បីព្រៃឈេីរបស់យេីង។ ខ្ញំបាទសង្ឃឹមថា មហាគ្រួសារខ្មែរ និង គាំទ្រ ហេីយស៊ែរវីដេអូនេៈបន្តរដេីម្បីអោយសប្បុជនផ្សេងទៀតបានចូលរួមបន្តផង You are my hero»។