ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលមួយរយៈពេលមកនេះ វី រុស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា បាននឹងកំពុងឆ្ល ងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន ដែល វី រុស ថ្មីមួយនេះ បាននឹងកំពុងតែ ប ង្ក ជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។
ក្នុងនោះដែរ មេរោគ វី រុស កូ រ៉ូ ណា ថ្មីនេះ ក៏បានកើតឡើងនៅលើទឹកដីកម្ពុជា១ ក រ ណី ផងដែរ ដោយកើតលើជនជាតិចិនម្នាក់ដែលមកកម្សាន្តនៅខេត្តព្រះសីហនុ ។ បុរសជនជាតិចិន ដែលឆ្ល ង វី រុស នេះមានឈ្មោះ ចា ជិនហូ (Jia Jianhua) ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីទីក្រុង វូហាន ជាមួយក្រុមគ្រួសារ៤នាក់។ នេះបើតាមការបញ្ជាក់ពីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងសន្និសីទកាសែតនៅព្រលប់ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់លោក Huy Bunleng បានឲ្យដឹងថា៖«ខេត្តព្រះសីហនុ-លោកស្រី លឹម សាមាន ប្រធានមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ក្នុងនាមមន្ត្រីរាជការ វេជ្ជបណ្ឌិតនិងក្រុមគ្រូពេទ្យទាំងអស់ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ដែលបានឧបត្ថម្ភថវិកា ចំនួន១០លានរៀល ដល់មន្ទីរសុខាភិបាលខេត្ត
ដើម្បីលើកទឹកចិត្តដល់មន្ត្រី និងគ្រូពេទ្យ ដែលបានស្រាវជ្រាវ រកជនជាតិចិនម្នាក់ឆ្លង វី រុស អ្នកធ្វើដំណើរជាមួយ និងអ្នកប៉ះពាល់ផ្ទាល់ទាំងអស់ ព្រមទាំងបានថែទាំព្យាបាលជនជាតិចិននោះរហូតបានជាសះស្បើយ។ ថវិកានេះ ត្រូវបានឯកឧត្តមអភិបាលខេត្ត ឧបត្ថម្ភកាលពីថ្ងៃត្រង់ ថ្ងៃទី៨ កុម្ភៈ ២០២០»។