គាំទ្រពេញទំហឹង! កូនប្រុសសម្តេច ស ខេង ប្តេជ្ញាដកមន្ត្រីដែលធ្វើជាប៉ូលិសផង ធ្វើជាចោរផងឲ្យអស់នៅឆ្នាំ២០២០នេះ

ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្ដេជ្ញា​ចិត្ត​នឹង​អនុវត្ត​កំណែទម្រង់​ថ្មី​ឲ្យ​បាន​តឹង​រឹង​បំផុត ចំពោះ​មន្ត្រីដែល​ដើរតួ​ជា​ប៉ូលិស​ផង និង​ជា​ចោរ​ផង​នៅ​ក្នុង​សហព័ន្ធ​កីឡា​ជាតិ បើ​រក​ឃើញ​នឹង​ត្រូវ​វះកាត់​មិន​អនុញ្ញាត​ឲ្យ​រាំ​ស្ទះ ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ​ឡើយ​។

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​នេះ​បើ​តាម​ការ​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​របស់​ឯកឧត្ដម ស សុខា ចំពោះ​មន្ត្រី​ក្រសួង មន្ទីរ និង​សហព័ន្ធ​កីឡា​ជាតិ​ទាំងអស់ ក្នុង​កិច្ច​ប្រជុំ​បូកសរុប​ការងារ​អនុ​វិស័យ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ កាលពី​ថ្មីៗ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ការ​ពោល​ពាក្យ​មន្ត្រី​ដើរ​ជា​ប៉ូលិស​ផង និង​ជា​ចោរ​ផង​នេះ គឺ​ឯកឧត្ដម ស សុខា សំដៅ​លើ​ប្រធាន​សហព័ន្ធ អគ្គលេខាធិការ ឬ​ថ្នាក់ដឹកនាំ​សហព័ន្ធ​មួយ​ចំនួន ដែល​បាន​អនុវត្ត​ការងារ​ផ្ទុយ​ពី​ឋានានុ​ក្រម ដោយ​គិតតែ​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន

ហើយ​បច្ចុប្បន្ន​បញ្ហា​នេះក៏​នៅ​តែ​មាន​តិចតួច ដែល​ក្រសួង​កំពុង​យកចិត្តទុកដាក់ និង​ប្ដេជ្ញា​លុបបំបាត់​ឲ្យ​អស់ចាប់ពី​ឆ្នាំ​២០២០ នេះ​តទៅ ដើម្បី​ចៀស​វាង​ផល​ប៉ះ​ពាល់​ដល់​ការអភិវឌ្ឍន៍​វិស័យ​កីឡា​ជាតិ ពិសេស​ប៉ះពាល់​ដល់​ផែនការ​ឆ្ពោះ​ទៅ​ស៊ី​ហ្គេមឆ្នាំ​២០២៣។​ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

បន្ថែម​លើ​នេះរដ្ឋលេខាធិការ​ក្រសួង​អប់រំ​ដដែលបាន​សង្កត់​ធ្ងន់​ថា ក្នុងនាម​អាណាព្យាបាលក្រសួង​មិន​បណ្ដោយ​ឲ្យ​បុគ្គល ២ ឬ ៣​នាក់​ធ្វើ​ព្យុះភ្លៀង​តាម​អំពើ​ចិត្ត ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​ផល​ប្រយោជន៍​រួម​នោះ​ទេ។

ម្យ៉ាងវិញទៀត​ឯកឧត្ដម​ថែមទាំង​ជំរុញ​ឲ្យ​ថ្នាក់​ដឹក​នាំ​សហព័ន្ធ ឬ​គ្រប់​ភាគី​ពាក់ព័ន្ធ​ត្រូវ​ហ៊ាន​សារភាព បើ​ខ្លួន​អ​សមត្ថភាព​ដឹកនាំ​ដើម្បី​រក​ដំណោះ​ស្រាយ និង​រក​ផ្លូវ​ដើរ​ឆ្ពោះ​ទៅ​រក​ភាព​រីកចម្រើន ក៏ដូចជា​ទទួល​បាន​ជោគជ័យ​ក្នុង​ការ​ប្រកួត ​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣២ ឆ្នាំ​២០២៣ ទៀត​ផង៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

Related posts

Leave a Comment