ភ្នំពេញ ៖ មហាជនពុកម៉ែបងប្អូនជាច្រើនបានទទួលស្គាល់ជ្រាបច្បាស់ហើយពិធីករដ៌មានប្រជាប្រិយភាពគឺលោក ជា វណ្ណរិទ្ធ ជារើយៗលោកតែងតែទទួលបានប្រ ជាប្រិយភាពខ្ពស់ពីមហាជនផងដែល យ៉ាងណាមិញក្រឡេកមកមើលជីវិតគ្រួសារពិធីកររូបនេះវិញ មិនសរសើរមិនបានទេ ព្រោះលោក ជា វណ្ណរិទ្ធ ជាមេគ្រួសារដ៏ល្អម្នាក់ដែលតែងផ្តល់ភាពកក់ក្តៅដល់ប្រពន្ធកូនយ៉ាងមានភាពស្និទ្ធស្នាលគ្រប់ពេល។ ដោយឡែក លោកតែងតែមានការពញ្ញាក់អារម្មណ៍ភរិយារៀងរាល់ថ្ងៃកំណើតរបស់នាង គឺតែងតែទិញកាដូល្អៗ ឬរបស់មានតម្លៃជូនភរិយារាល់ឆ្នាំមិនដែលដាច់។ជាក់ស្ដែងដូចជាពេលថ្មីៗនេះ ជា វណ្ណរិទ្ធ
បានបង្ហោះរូបស្អាតៗមួយចំនួនជាមួយគ្រួសារលើអ៊ីនស្តាក្រាម មើលទៅហាក់ដូចជាមានក្តីសុខជាខ្លាំង និងភ្ជាប់មកជាមួយសំណេរយ៉ាងផ្អែមល្ហែមថា៖ មនុស្សស្រីម្នាក់ដែលហ៊ានដាក់ចិត្តផ្ញើរជីវិតនិង ហ៊ានពពោះបង្កើតក្រុមគ្រួសារមួយ ព្រមទាំងសាងសុភមង្គលគ្រួសារជាមួយយើង មិនមែនជារឿងធម្មតានោះទេ វាជាការលះបង់ ខ្ពស់ណាស់ ទោះយើងស្ថិតក្នុងកាលៈទេសៈណា ទោះមានឬក្រ នារីម្នាក់នោះតែងតែនៅក្បែរយើងជានិច្ច
ហើយអ្វីដែលយើងអាចធ្វើបានសម្រាប់ការតបស្នងទៅនារីម្នាក់នោះគឺ ស្នាមញញឹម និងកុំធ្វើអោយគាត់យំទៀត។»នេះបានសាកសមជាស្វាមីដ៏ល្អណាស់ អានហើយហ្វេនៗជាច្រើនកុំច្រណែនភរិយាលោក ជា សុវណ្ណរិទ្ធ ណា។ យ៉ាងណាមិញ ទោះជាយ៉ាងណា បណ្តាអ្នកគាំទ្រយ៉ាងច្រើនជូនពរអោយគ្រួសារពួកគាត់មានក្តីសុខអោយច្រើនៗរហូតទៅ៕ សូមទស្សនារូបភាពខាងក្រោមនេះ។ប្រភព៖ ហ្វេសប៊ុក