អីយ៉ា! មើលទៅកាន់តែមានសុភមង្គលហើយ កូនប្រុសដំបូងរបស់តារាកំប្លែងនាយ ចយ និងភរិយា មានវ័យ ៥ខែហើយមុខកាន់តែ Cute គួរឲ្យស្រលាញ់ដល់ហើយ

ភ្នំពេញ ៖ នាយ ចយ គឺជាតារាកំប្លែងមួយរូបដែលមហាជនបានលើកសរសើរមិនដាច់ពីមាត់ បន្ទាប់ពីរូបគេទទួលបាននារីដ៏ស្រស់ស្អាតម្នាក់ជាភរិយា និង រស់នៅក្នុងជីវិតគ្រួសារពោរពេញដោយសុភមង្គល ។ ក្រោយពីសាងជីវិតគ្រួសារ និង រស់នៅយ៉ាងមានសុភមង្គលនោះ មកដល់ពេលនេះនាយ ចយ ក៏ទទួលបានកូប្រុសម្នាក់ឈ្មោះ ភិច ណាឃីន ដែលនោះគឺជាតំណក់ឈាមរួមគ្នាលើកដំបូងក្នុងជីវិតជាមួយភរិយានាយ ។ បើគិតមកដល់ពេលនេះ កូនប្រុសនាយ ចយ គឺមានអាយុប្រមាណជា ៥ ខែហើយ ដោយរូបគេត្រូវបានកើតនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ ២០១៩ ។កូនប្រុសនាយ ចយ ត្រូវបានមហាជននិយាយថាមានសាច់ឈាមស្រស់ថ្លា ទ្រលុកទ្រលន់ ឃ្យូត

និង គួរឱ្យស្រឡាញ់តាំងពីកើត ដែលរូបគេបានកាត់រកម្តាយច្រើនជាងឪពុក ។ មកដល់វ័យប្រមាណ ៥ ខែនេះ កូននាយ ចយ ក៏កាន់តែស្រស់ស្អាត និង មើលទៅរឹតតែគួរឱ្យក្នាញ់ទ្វេដងថែមទៀត ប៉ុន្តែយ៉ាងសម្បុររាងប្រែកាត់រកឪពុកបន្តិចវិញហើយ ។ ចង់ដឹងថា កូនប្រុសនាយ ចយ មានភាពប្រែប្រួលខ្លាំង និង ឃ្យូតគួរឱ្យសរឡាញ់យ៉ាងណា? ខាងក្រោមនេះគឺជារូបរបស់កូននាយ ចយ ហើយ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment