ប្រពៃខ្លាំងណាស់! លោក ឧកញ៉ា ស្រី ចាន់ថន ជូនថវិការ ទៅដល់បិតាការពារព្រៃឈឺខ្មែរ គឺលោក បេន ជាទឹកប្រាក់ចំនួន…

បងប្អូនច្បាស់ជាបានជ្រាបហើយថា គ្រួសារ​បរទេស​មួយ​ដែល​បាន​បង្កើត​គម្រោង​អភិរក្ស និង​តំបន់​អេកូ​ទេសចរណ៍​នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ត្នោត​កំពុង​តែ​មានការនឿយចិត្តយ៉ាងខ្លាំង ជាមួយនិង​ការ ការពារសត្វព្រៃ​នៅ​ក្នុង​តំបន់​អភិរក្ស​ដែល​កំពុង​ប្រឈម​នឹង​ការកាប់​ទន្ទ្រាន​យក​ដី​ពីសំណាក់ជនខិលខូចមួយចំនួន ដែលកាប់បំផ្លាញព្រៃឈើនិងដុតព្រៃជាដើម។

យោងទៅតាមគណនីហ្វេសប៊ុកលោក តាន់ គឹមសួរ បានធ្វើការបង្ហោះនៅលើគណនីហ្វេសប៊ុករបស់លោកនៅមុននេះបន្តិចថា៖ សូមថ្លែងអំណរគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់បងប្រុស ស្រី ចាន់ថនដែលបានចូលរួមឈឺឆ្អាលក្នុងកិច្ចការងារអភិរក្សព្រៃឈើរបស់លោកបេនដោយឧបត្ថម្ភជាថវិកាចំនួន២លានរៀល ហើយបងប្រុសសន្យាថានឹងចុះទៅសួរសុខលោកបេននិងក្រុមគ្រួសារដោយផ្តល់ និងបន្តជួយពួកគាត់ទៀត🙏🙏🙏។

សូមបញ្ជក់៖ បេននិងខ្ញុំមិនបានប្រកាសស្វែងរកមូលនិធិអ្វីទាំងអស់ ប៉ុន្តែការផ្តល់ជូនដោយសប្បុរសជននានាគឺជាការបង្ហាញអំពីទឹកចិត្តនិងសេចក្តីស្រលាញ់ធន់ធានធម្មជាតិ និងផ្តល់កំលាំងចិត្តដល់បេនការបន្តថែរក្សាសួតរបស់ផែនដីនេះ សូមអរគុណចំពោះការយកចិត្តទុកដាក់ចំពោះបញ្ហាទាំងនេះជាមួយពួកយើង🙏🙏🙏 ។

Related posts

Leave a Comment