ភ្នំពេញ ៖ បេីនិយាយពីលោក ឃិត ឈឿន មានប្រិយមិត្តមួយចំនួនបានស្គាល់រួចមកហេីយ ដែលគាត់គឺជាអគ្គនាយក ក្រុមហ៊ុន ចំរើនសម្បត្តិ(KC) ហើយជាពិសេសនោះ លោកតែងតែធ្វើកិច្ចការងារមនុស្សធម៌ជួយទៅដល់សង្គមជាច្រើន ក៏ដូចជាជួយដល់អ្នកក្រីក្រលំបាកខ្វះខាតនៅតាមតំបន់ដាច់ស្រយាលជាដេីមនោះ។ជាមួយគ្នានេះដែរ កាលពីប៉ុន្មានខែមុននេះ លោក ឃិត ឈឿន ក៏បានជួយឧបត្ថម្ភដល់ក្មេងប្រុស សា ឡិក ដែលចេះនិយាយចំនួន ១៥ភាសាផងដែរ ហេីយអ្វីដែលកាន់តែភ្ញាក់ផ្អើលទៀតនោះ លោកក៏បានចាត់ទុក សាឡិក ដូចជាចៅយ៉ាងចឹង និងថែមទាំងបានផ្តល់ដីមួយកន្លែងនៅ
ខេត្តកំពតជូនដល់ក្មេងប្រុសដ៏មានទេពកោសល្យនេះទៀតផង។យ៉ាងណាមិញ នៅថ្ងៃនេះដែរ លោក ឃិត ឈឿន បានរៀបចំប្រារព្ធធ្វើពិធីឡេីងគេហដ្ឋានថ្មី និងពិធីខួបកំណេីតរួមគ្នា ដោយមានការអញ្ចេីញចូលរួមពីសំណាក់ភ្ញៀវកិត្តិយសជាច្រើនរូប ហេីយអ្វីដែលគួរឲ្យកោតសរសើរនោះ ឆ្លៀតក្នុងឱកាសនេះ លោក ឃិត ឈឿន ក៏មានជាអំណោយមួយចំនួនចែកជូនដល់ អ្នកមីង លោកពូ លោកយាយ ចំនួន៥៥គ្រួសារនៅឯ ខណ្ឌពោធិ៍សែនជ័យ ផងដែរ។ដោយឡែក ក្នុងឱកាស
ដ៏ឱឡារិកនេះដែរ ក៏មានប្រិយមិត្តជាច្រើនមានបំណងចង់ដឹងពីតម្លៃនៃការសាងសង់វីឡាដ៏ប្រណិតនេះ បេីតាមការផ្តល់កិច្ចសម្ភាសន៍ពីលោក ឃិត ឈឿន តាមរយៈលោក K01 បានឲ្យដឹងថា ចំពោះវីឡាដ៏ប្រណិតនេះ ត្រូវបានសាងសង់ឡើងដោយចំណាយទឹកប្រាក់ប្រមាណជា ៣លានដុល្លារ។ប្រភព៖ហ្វេសប៊ុក