អ្នកស្រី ទ្រី ដាណា៖ ស្រ្ដីដ៏ឆ្នើម ចាប់ផ្ដើមពីបាតដៃទទេររហូតក្លាយជាថៅកែលក់ពេជ្រ និងដឹកនាំស្ត្រីជាង ៧ម៉ឺននាក់ នៅក្នងប្រទេសកម្ពុជា (មានវីដេអូ)

ទាំងអស់នេះគឺជាខ្លឹមសារទាំងស្រុងដែលបានដកស្រង់ចេញពីគណនីហ្វេសប៊ុករបស់ អ្នកនាង ទ្រី ដាណា ដែលជាថៅកែពេជ្រ ចិត្តល្អ ដោយអ្នកនាងបានធ្វើការលើកឡើងឲ្យដឹងយ៉ាងដូច្នេះថា ៖ ក្នុងនាមនាងខ្ញុំជាស្ត្រីម្នាក់ដែលដឹកនាំស្ត្រីជាង 7 ម៉ឺននាក់ក្នុងដៃអោយចេះធ្វើជំនួញខ្ញុំមានមោទនភាពខ្លាំងណាស់ដោយយុទ្ធសាស្ត្រទីផ្សាររបស់ខ្ញុំទទួលបានភាពជោគជ័យយ៉ាងពិតប្រាកដឈរនៅលើចំណុចឈានមុខគេយ៉ាងពិតប្រាកដ

គោលជំហររបស់នាងខ្ញុំមិនកុហកភូតភរបោកប្រាស់អ្នកដទៃដើម្បីប្រយោជន៍ខ្លួនឯងឡើយនាងខ្ញុំតែងតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់និងទំនួលខុសត្រូវខ្ពស់បំផុតសម្រាប់ការរកស៊ីជាប្រព័នមួយនេះ

ហើយនេះជាវីដេអូបង្ហាញពីភាពអស្ចារ្យរបស់ក្រុមហ៊ុនយើងខ្ញុំដែលអ្នកចូលរួមជិត 5000 នាក់(សុតតែជាតំណាងសុតសាតអ្នកផ្សេងមិនអោយចូលទេ)យ៉ាងពិតប្រាកដសុទ្ធសឹងតែជាបុគ្គលឆ្នើមប្រចាំក្រុមហ៊ុនរបស់នាងខ្ញុំពួកយើងនឹងកាន់ដៃគ្នានិងស្រឡាញ់គ្នាយ៉ាងស្មោះត្រង់នៅក្រោមម្លប់ដ៏ត្រជាក់របស់ក្រុមហ៊ុនដាណាទ្រីខេមបូឌាត្រេឌីងខូអិលធីឌីដែលដឹកនាំដោយរូបនាងខ្ញុំផ្ទាល់

គ្រប់យ៉ាងវាមិនមែនជាភាពចៃដន្យនោះទេនាងខ្ញុំបានកសាងពីបាតដៃទទេរហូតមកដល់ពេលនេះមិនមែនជាភាពងាយស្រួលឡើយគឺសុទ្ធសឹងតែជាកម្លាំងញេីសឈាមយ៉ាងពិតប្រាកដដោយគ្មានអ្នកណាម្នាក់មកជួយជ្រោមជ្រែងឬចង្អុលបង្ហាញផ្លូវឡើយ

ក្រោយពេលដែលមើលវីដេអូមួយនេះហើយរូបខ្ញុំផ្ទាល់ទឹកភ្នែកស្រក់មិនដឹងមកពីណាហើយខ្ញុំក៏មិននឹកស្មានថាក្លាយទៅជាអ្នកដឹកនាំម្នាក់ដ៏មានប្រជាប្រិយភាពនិងពោរពេញទៅដោយការគោរពស្រឡាញ់ពីមនុស្សជាច្រើនម៉ឺននាក់​ដែលស្ថិតនៅក្នុងការដឹកនាំរបស់នាងខ្ញុំមួយនេះឡេីយរហូតមកដល់ពេលនេះទើបខ្ញុំដឹងថាមានតែភាពស្មោះត្រង់និងទំនួលខុសត្រូវខ្ពស់តែប៉ុណ្ណោះដែលអាចធ្វើឱ្យយើងអាចឈានដល់ចំណុចជោគជ័យបាន ៕

Related posts

Leave a Comment