ញ៉ាក់សាច់! តូតា ត្រៀម​លុយ​ជាង​១០ម៉ឺន​ដុល្លារសំរាប់មង្គលការខាងមុខនេះ ជាពិសេសប្រព្រឹត្តិនៅសណ្ឋាគារផ្កាយ៥ទៀតផងគឺ

(ភ្នំពេញ)៖ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២០ ខាងមុខនេះតារាសម្ដែងមានប្រជាប្រិយភាព កញ្ញា ម៉ាក សែន សូនីតា ហៅតូតា និងអនាគតស្វាមី គឺលោក ប៉ុល វិបូ ហៅនីត កំពុងត្រៀមរៀបចំពិធីមង្គលការរបស់ខ្លួន ។ តាមប្រភពព័ត៌មានធ្លាយចេញពីអ្នកសិល្បៈដូចគ្នាបានឲ្យដឹងថា មង្គលការនេះពួកគេត្រៀមលុយប្រមាណជាង១០ម៉ឺនដុល្លារ និងរៀបចំនៅក្នុងសណ្ឋាគារលំដាប់ផ្កាយ៥ (សណ្ឋា

គារ សុខា) ដែលជាពិធីមង្គលការមួយ​ កក្រើកក្នុងមជ្ឈដ្ឋានអ្នកសិល្បៈ ក្នុងឆ្នាំ២០២០នេះ។តារាសម្ដែងមុខមានមន្តស្នេហ៍ កញ្ញា ម៉ាក សែន សូនីតា ហៅតូតា ហាក់បង្ហាញសកម្មភាពរយាលៗពីអាជីពសិល្បៈ ហើយនាងតែងតែនាំគូស្នេហ៍ ទៅដើរលេងនៅក្រៅស្រុកជាបន្តបន្ទាប់ ដោយទិញសុទ្ធតែអីវ៉ាន់ម៉ាកល្បីៗទៀតផង។ ប៉ុន្តែយ៉ាងណា លោកនីត ជាអនាគតស្វាមី បានអះអាងថា ក្រោយរៀបអាពាហ៍ពិពាហ៍រួច លោកនៅតែឲ្យភរិយាបន្តប្រឡូកក្នុងសិល្បៈដដែល​ ប្រសិនបើចិត្តនាងមានបំណង។យោងតាមប្រភពព័ត៌មានពីអ្នកជិតស្និទ្ធ បានទម្លាយថា មង្គលការនេះ មានទំហំធំ ពោលគឺត្រូវបានអញ្ជើញឲ្យភ្ញៀវកិត្តិយស​ ចូលរួមប្រមាណ១០០តុ ក្នុងនោះ

មានទាំងអ្នកសិល្បៈ, អ្នកជំនួញ,ឧកញ៉ាល្បីៗ និងមន្រ្តីរាជការ​។ តារាចម្រៀង,តារាសម្ដែងល្បីៗរាប់រយនាក់​ នឹងត្រូវអញ្ជើញឲ្យចូលរួម ខណៈដែលការចំណាយវិញ ត្រូវបានគេប្រមាណថា មិនក្រោម១០ម៉ឺនដុល្លារឡើយ។ ជាពិសេសក្នុងពិធីមង្គលការនេះ ក៏មានវត្តមានតារាល្បីៗមកពីប្រទេសថៃចូលរួមផងដែរ ខណៈដែលពួកគេទាំងពីរ បានទៅអញ្ជើញរួចមកហើយ។ប្រភពដដែលបានបន្តថា លោកនីត គិតថា​សិល្បៈមិនអាក្រក់ទេ គឺល្អ​! ហើយសំខាន់លើសមត្ថភាពរបស់យើង។ មិនមែនថា មានប្តីមានកូនហើយទស្សនិកជន

លែងគាំទ្រនោះទេ។ ជាក់ស្ដែងដូចជា អ្នកនាងឱក សុគន្ធកញ្ញា គឺនាងមានស្វាមីនិងកូន តែនាងនៅមានអ្នកគាំទ្រច្រើនដដែល។ ចំពោះ​ភរិយាលោកនីតវិញ ​បើនាងចង់លេងសិល្បៈបន្តទៀត​ លោកមិនប្រឆាំង​ទេ​​ គឺធ្វើតាមចិត្ត​ចង់។ដោយឡែកសម្រាប់តារាសម្ដែង ម៉ាក សែន សូនីតា ធ្លាប់បាននិយាយថា យ៉ាងណាមិញចំពោះការងារសិល្បៈ គឺនាងនឹងនៅតែបន្តដដែល ប្រសិនបើមានពេលវេលាគ្រប់គ្រាន់ តែការពង្រឹង និងពង្រីកជំនួញ គឺជាចក្ខុវិស័យមួយដែលនាង និងស្វាមីមើលឃើញមុនគេ ក្រោយរៀបការរួច ជាពិសេសការពង្រីកសាខាហាង «ផែសមុទ្រ» របស់នាង៕

Related posts

Leave a Comment