ជនបរទេសទើសភ្នែកពេក ក្រោយឃើញចោលសំរាមពេញមាត់ព្រែក ក៏បានប្រមូលគ្នារើសជំនួសវិញ ដើម្បីបញ្ជាក់ថា

ហ្វេសប៊ុក ៖ ប្រិយមិត្តមួយចំនួនបានជ្រាបយល់ច្បាស់ហើយថា មួយរយៈពេលចុងក្រោយនេះ ការបោះចោលសំរាម បានកំពុងក្លាយទៅជាប្រធានបទមួយយ៉ាងក្ដៅគគុកមួយ នៅក្នុងសង្គម ក៏ដូចជានៅក្នុងបណ្ដាញសង្គម អុីនធើណេត ដែលគ្រប់គ្នាបានលើកយកមកជជែកវែកញែក ដើម្បីស្វែងរកដំណោះស្រាយ ដែលត្រូវឲ្យប្រជាពលរដ្ឋមួយចំនួន កែប្រែទម្លាប់ដ៏អាក្រក់ក្នុងការបោះចោលសំរាមគ្មានសណ្ដាប់ធ្នាប់នេះ។ដោយឡែក ក៏មានយុវជនមានគ្នាប្រមាណជាង ១០នាក់ ដែលដឹកនាំដោយបុរសម្នាក់ មានឈ្មោះ សាន្ដ ដារ៉ាវីត បានផ្ដួចផ្ដើមគំនិតបង្កើតជាក្រុម ដែលមានឈ្មោះថា យុវជនសំរាម ដោយខិតខំលះបង់កំលាំងកាយ និងកំលាំងចិត្ដ បូករួមទាំងពេលវេលារបស់ខ្លួន

ចុះទៅសំអាតប្រឡាយលូទឹកស្អុយ បឹងត្របែក រហូតទទួលបានការចាប់អារម្មណ៏ជាខ្លាំង ពីសំណាក់មហាជន ក៏ប៉ុន្ដែបញ្ហាបោះចោលសំរាមនេះ ក៏នៅតែជាទុក្ខកង្វល់មិនឈប់ឈរ បើទោះបីជាមានការខិតខំផ្សព្វផ្សាយអប់រំប្រជាពលរដ្ឋយ៉ាងណាក្ដី។ក្នុងនោះដែរ កាលពីម្សិលមិញនេះ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្រឡែកទៅមើលទិដ្ឋភាពមាត់ព្រែកមួយកន្លែង ស្ថិតនៅខេត្ដកំពត ឯណោះវិញ គឺពោលពេញទៅដោយសំរាម ដែលប្រជាពលរដ្ឋរបស់យើង បានមកអង្គុយលេងកម្សាន្ដ រួចបន្សល់ទុកមកវិញ គឺកាកសំណល់ ប្រអប់ស្នោរ ដបទឹកសុទ្ធ ថង់ផ្លាទិច រួមនឹងកែវជ័រមួយចំនួនថែមទៀតផង។ជាក់ស្តែង ក៏មានជនបរទេសស្រីប្រុសជាច្រើននាក់ ដែលក្រុមរបស់ពួកគេមានឈ្មោះថា Mad Monkey Kampot

បាននាំគ្នាចំណាយវេលាដ៏មានតម្លៃរបស់ខ្លួន ចុះមកជួយសម្អាតសំរាមនៅតាមមាត់ព្រែក ដើម្បីអោយមានសោភ័ណ្ឌភាពស្រស់ស្អាតឡើងវិញផងដែរ។ ក្នុងនោះដែរ ក្រោយពេលឃើញទិដ្ឋភាពជនបរទេស បានមករើសសំរាមនៅស្រុកខ្មែររបស់យើងបែបនេះ ក៏មានម្ចាស់គណនី ហ្វេសប៊ុកមួយមានឈ្មោះ ស៊ាងអ៊ន់ បានចូលទៅខមិន ក្នុងការបង្ហោះរបស់ជនបរទេសខាងលើ និងបានបង្ហាញពីមតិរបស់ខ្លួន បូករួមនឹងក្ដីអាម៉ាស់ ដែលមានខ្លឹមសារថា៖“ឱខ្មែរអើយខ្មែរ..! ហេតុអ្វីមិនចេះជួយថែរក្សាគ្នាចឹង ប្រទេសគេហូបរួច គេដើររកកន្លែងធុងសំរាម តែប្រទេសយើងហូបត្រង់ណា គគ្រីចត្រង់ហ្នឹង បុគ្គលមួយចំនួនធំ ពិតជាប្រជាជនអត្មានិយមមែនទែន ឆ្អែតតែពោះ រស់បំផ្លាញជាតិ គ្មានមាយាទសូម្បីតែបន្តិចសោះ។ ពិតជាគួរឲ្យខ្មាស់គេមែន”។ប្រភព៖ ហ្វេសប៊ុក

Related posts

Leave a Comment