សម្ដេចតេជោ សម្រេចផ្ដល់ប្រាក់ឧបត្ថម្ភចំនួន ២លានរៀលក្នុង១ខែ ដល់និស្សិតខ្មែរ២៣នាក់ នៅទីក្រុងវូហាន រហូតដល់ស្ថានការវីរុសកូរ៉ូណាបានស្រាកស្រាន្ត….

(ភ្នំពេញ)៖ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន បានឯកភាពរួចហើយ លើសំណើរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន ចំពោះការឧបត្ថម្ភថវិកាចំនួន២លានរៀលក្នុង១ខែ សម្រាប់និស្សិតកម្ពុជា ទាំង២៣រូប ដែលកំពុងស្នាក់នៅទីក្រុងវូហាន រហូតដល់ស្ថានភាពមេរោគកូរ៉ូណា ស្រាកស្រាន្ត។

និស្សិតកម្ពុជាទាំង២៣រូប ដែលកំពុងសិក្សានៅតាមសាកលវិទ្យាល័យ ក្នុងទីក្រុងវូហាន ប្រទេសចិន ទីដែលជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មី បង្កដោយវីរ៉ុសកូរ៉ូណារាតត្បាត ដោយម្នាក់ទទួលបានប្រាក់ឧបត្ថម្ភ ២លានរៀលក្នុងមួយខែ ពីរាជរដ្ឋាភិបាលកម្ពុជា រហូតស្ថានការណ៍វីរ៉ុសនេះស្រាកស្រាន្ត។យោងតាមលិខិតរបស់រដ្ឋមន្ត្រី ហង់ ជួន ណារ៉ុន បានឲ្យដឹងថា ក្នុងអំឡុងពេលកើតមាននូវការផ្ទុះរាលដាលមេរោគជំងឺរលាកសួតប្រភេទថ្មី

នៅទីក្រុងវូហាន ខេត្តហូប៉ី ប្រទេសចិន និស្សិតកម្ពុជាចំនួន២៣រូប ត្រូវបានភាគីខាងសាកលវិទ្យាល័យ យកអាហារមកផ្គត់ផ្គង់ ដល់បន្ទប់ស្នាក់នៅរបស់និស្សិតជាប្រចាំ និងនិស្សិតមួយចំនួនទៀតត្រូវទិញ អាហារដោយខ្លួនឯងពីកន្លែងលក់ទំនិញ។ដោយសារស្ថានភាពនៃជំងឺរលាកសួតប្រភេទថ្មី នៅបន្តរាលដាល ដែលតម្រូវឲ្យមានការប្រុងប្រយ័ត្នកម្រិតខ្ពស់

ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់និស្សិត ដែលកំពុងស្ថាក់នៅទីនោះ។ អាស្រ័យហេតុនេះ ទើបក្រសួងស្នើសុំអនុញ្ញាតជាគោលការណ៍ ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែ ជូនដល់និស្សិតទាំង២៣រូប ចំនួន២,០០០,០០០រៀលក្នុងម្នាក់ សម្រាប់ជួយសម្រួលដល់បន្ទុករស់នៅប្រចាំថ្ងៃ៕ ខាងក្រោមនេះ ជាសេចក្តីជូនដំណឹងរបស់ក្រសួងអប់រំ ៖

Related posts

Leave a Comment