ពិតជាល្អខ្លាំងណាស់! វិទ្យាល័យច្បារអំពៅ ចាប់ផ្តើមបំពាក់កាមេរ៉ា តាមបន្ទប់រៀនហើយ ដើម្បី…

នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញហ្វេសប៊ុកផេក “អតីតសិស្សវិទ្យាល័យច្បារអំពៅ” បានបង្ហោះរូបភាពមួយសន្លឹក និងសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា “វិទ្យាល័យច្បារអំពៅ បានបំពាក់កាមេរ៉ា តាមបន្ទប់រៀន ដើម្បីពង្រឹងគុណភាព ការរៀន និងបង្រៀន សម្រាប់ថ្នាក់ទី7,8,10,11 សម្រាប់ថ្នាក់ទី 9 និង12 តាមក្រោយ”។

ក្រោយពីឃើញបែបនេះហើយ បានធ្វើឲ្យសិស្សនៃវិទ្យាល័យមួយនេះសម្តែងអារម្មណ៍រីករាយជាខ្លាំង ហើយក៏បានកោតសរសើរយ៉ាងខ្លាំងផងដែរ ចំពោះលោកនាយកសាលា ដែលគិតដល់រឿងនេះ។ មួយវិញទៀត អតីតសិស្សនៃវិទ្យាល័យនេះ ក៏បានស៊ែរដំណឹងនេះ ហើយបន្ថែមថា៖ “បើដាក់នៅជំនាន់ពួកយើងវិញ មិនដឹងថាម្នាក់ៗប្រលងបាននិទ្ទេសល្អប៉ុណ្ណាទេ”៕

Related posts

Leave a Comment