ភ្លើងឆេះព្រៃកំពុងរាលដាលនៅតំបន់អាម៉ាហ្សូនកំពុងតែចោទជាហានិភ័យដល់សុខភាពក្នុងនោះមានជំងឺ ពាក់ព័ន្ធផ្លូវដង្ហើមជាពិសេសចំពោះកុមារ។ អង្គការសុខភាពពិភពលោក WHO បាននិយាយដូច្នេះកាលពីថ្ងៃសុក្រ។
ព្រៃទឹកភ្លៀងជាទីជម្រករបស់មនុស្ស៣០លាននាក់មានប្រព័ន្ធ ecosystem ផុយស្រួយមួយ។ នេះជាការលើកឡើងពីលោកស្រីវេជ្ជបណ្ឌិត Maria Neira នាយកនៃផ្នែកសុខាភិបាលបរិស្ថាន និងការកំណត់ផ្នែកសង្គមនៃនាយកដ្ឋានសុខាភិបាលអង្គការ WHO បានលើកឡើងដូច្នេះ។
មនុស្សដែលរស់នៅជិតព្រៃដែលកំពុងរងការឆាបឆេះត្រូវបានជម្លៀសហើយពំុមានមនុស្សស្លាប់ត្រូវបានរាយការណ៍នោះឡើយ។ លោកស្រីបានថ្លែងយ៉ាងនេះនៅពេលធ្វើកិច្ចសម្ភាសន៍មួយឯទីស្នាក់ការរបស់អង្គការ WHO ៕