ឃើញស្ងាត់ៗពេក ស្មានតែកីឡាករប្រដាល់ល្បីឈ្មោះ វ៉ន វីវ៉ា មិនចេះស្វីតៗទេ មានឯណា Suprprise ខួបកំណើតប្រពន្ធឆ្នាំនេះយ៉ាងកប់ជាមួយនិងបាច់ផ្កាដែលរៀបជាលុយយ៉ាងធំៗតែម្តង(មានវីដេអូ)

ភ្នំពេញ ៖ ក្រោយពីគ្រួសារកីឡាករដ៏ល្បី លោក វ៉ន វីវ៉ា និងអ្នកនាង ស៊ន ដាវីន បង្កើតបានកូនស្រីម្នាក់ មានឈ្មោះថា “វីវ៉ាវីន ហ្វីណា” ដែ ល សម្រាលកាលពីអំឡុងខែតុលា កន្លងទៅហើយនោះ អ្នកទាំង២ ហាក់ដូចជាទទួលបានការចាប់អារម្មណ៍ច្រើនពីសំណាក់អ្នកគាំទ្រ និងមហាជន ទាក់ទងនឹងជីវិតរបស់ពួកគេ យ៉ាងណាមិញ យប់មិញនេះ ជាថ្ងៃខួបកំណើតគម្រប់អាយុ ២៨ ឆ្នាំរបស់អ្នកនាង ស៊ន ដាវិន កីឡាការិនីតៃក្វាន់ដូដ៏ឆ្នើម ដែលគេស្គាល់ច្បាស់ជាភរិយាសំណព្វចិត្តរបស់កីឡាករប្រដាល់លោក វ៉ន វីវ៉ា ដោយមានការជួបជុំសាច់ញាតិបងប្អូនយ៉ាងរីករាយ ។ងាកទៅចាប់អារម្មណ៍លើកីឡាករ វ៉ន វីវ៉ា វិញ

បានបំពេញតួនាទីស្វាមីល្អ កា ន់នំ ខេកខួបកំណើតមកពញ្ញាក់អារម្មណ៍ប្រពន្ធយ៉ាងរ៉ូមែនទិកបំផុតនៅចំពោះមុខគេឯង នៅសរសេរពាក្យថា «ដាវិន ប្រពន្ធសម្លា ញ់» នៅលើខំ ខេកទៀត ។ កន្លងមកកីឡាករប្រដាល់ វ៉ន វីវ៉ា មិនសូវចេះមាត់.ក ក៏មិនសូវចេះស្វីតជាមួយប្រពន្ធប៉ុន្មានដែរ តែកាយវិការយកចិត្តទុកដាក់ Surprise ខួបកំណើតប្រពន្ធឆ្នាំនេះ ធ្វើឱ្យអ្នកនាង ស៊ន ដាវិន រំភើបមិនស្ទើរឡើយ ។លើសពីនេះ កីឡាការិនីតៃក្វាន់ដូ ស៊ន សៀវម៉ី ឆ្លៀតក្នុងឱកាសខួបកំណើតអ្នកនាង ស៊ន ដាវិន បានបំពេញតួនាទីជាប្អូនស្រីល្អ ជូនកាដូបាច់ផ្កាម្នាក់មួយបាច់ធំៗទៅបងស្រីសំណព្វចិត្តទាំងពីរថែមទៀតផង ។ប្រិយមិត្តចង់ជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment