លង់ហើយ! ពិតជាមិននឹកស្មានថាលោក ឆន សុវណ្ណរាជ មានក្មួយស្រីស្រស់ស្អាតយ៉ាងនេះសោះ

ភ្នំពេញ៖ តារាចម្រៀងប្រុសដ៏មានប្រជាប្រិយភាព លោកឆន សុវណ្ណរាជ បច្ចុប្បន្នកាន់តែទទួលបានការគាំទ្រខ្លាំងពីសំណាក់ហ្វេនៗ ស្របពេលដែលរូបសម្រស់របស់លោកនៅតែស្រស់សង្ហា ទាក់ទាញគួរឲ្យសរសើរ ព្រោះវ័យលោកកាន់តែច្រើនទៅហើយ។

យ៉ាងណាមិញបើក្រឡេកទៅមើលរូបភាព ប៉ុន្មានសន្លឹកដែលលោកបានធ្វើការបង្ហោះកាលពីពេលថ្មីៗ​​ជាមួយនឹងក្មួយស្រីជាទីស្រលាញ់ បានធ្វើឲ្យហ្វេនជាច្រើននាំគ្នាចាប់អារម្មណ៍ខ្លាំង ទៅលើរូបសម្រស់របស់ក្មួយស្រីលោក ដែលមានមុខមាត់យ៉ាងស្រស់ស្អាត។

ដោយក្នុងនោះលោកបានធ្វើការបង្ហោះ អបអរថ្ងៃកំណើតក្មួយស្រី នៅក្នុងថ្ងៃកំណើត ដោយឃើញសម្រស់របស់នាងពិតជាស្រស់ស្អាតគួរឲ្យសរសើរ មិនថាទម្រង់មុខ រីឯច្រមុះក៏ស្រួចស្អាត ទោះបីជានៅក្មេងយ៉ាងណាក្តី។

ជាមួយគ្នានេះដែរ ឃើញថាហ្វេនជាច្រើនសឹងតែមិនដឹងទេថា តារាប្រុសរូបនេះមានក្មួយស្រីដែលមានរូបសម្រស់ស្រស់ស្អាតយ៉ាងដូច្នោះ ស្របពេលដែលលោកមិនសូវជាបង្ហាញច្រើនប៉ុន្មាននោះទេ៕

Related posts

Leave a Comment