សូមជួយស៊ែរម្នាក់មួយកុំឲ្យបងប្អូនយល់ច្រឡំទៀត ថៅកែស្រី ទ្រី ដាណា ចេញបញ្ជាក់ការពិតថា ខ្លួនជាកូនកំព្រាឪពុកម្តាយ មិនមែនជាកូនរបស់លោក ឧកញ្ញ៉ា ទ្រី ភាព ទេ

បើយោងតាមហ្វេសប៊ុកថៅកែហាងពេជ្រ ទ្រី ដាណា បានបង្ហោះថា៖ មួយ​រយៈ​ចុង​ក្រោយ​នេះ ឃើញ​គេ​ច្រឡំ​កាន់​តែ​ច្រើន ថា​ខ្ញុំ​កូន​ស្រី​របស់​​លោក​ពូ​ម្នាក់​ឈ្មោះ ទ្រី ភាព។ ខ្ញុំ​ធ្លាប់​តែ​លឺ​ឈ្មោះ​គាត់ តែ​មិន​ដែល​ស្គាល់​គាត់​ទេ ខ្លាច​តែ​មាន​អ្នក​ច្រឡំ​កាន់​តែ​ច្រើន ទើប​ប្រាប់​ឱ្យ​ហើយ​តែ​ម្ដង​ទៅ។

ខ្ញុំ​កំព្រា​ម្ដាយ​ឪពុក​ជាង ១០​ឆ្នាំ​ហើយ កាល​នោះ​គ្មាន​លុយ​មើល​ជំងឺ​គាត់ បណ្ដោយ​ឱ្យ​គាត់​ទៅ​ទាំង​មិន​ស្គាល់​ភាព​ស្រណុក​សុខ​ស្រួល​ក្នុង​ជីវិត​ចុង​ក្រោយ​ ខ្ញុំ​ប្រឹង​ណាស់ ប្រឹង​ដោយ​បាត​ដៃ​ទាំង​២​របស់​ខ្ញុំ ទម្រាំ​បាន​ដល់​សព្វ​ថ្ងៃ ទាំង​ទាំង​ឈឺ​ទាំង​ជា ហើយ​ពេល​ខ្លះ អត់​បាន​ទាំង​ដេក​ទៀត។

នារី​ម្នាក់​នេះ​រឹង​មាំ​ណាស់ រឹង​មាំ​ដើម្បី​​រកស៊ី ដើម្បី​សម្រេច​បំណង និង​ដើម្បី​ជួយ​គេ​បំពេញ​ក្ដី​សុខ​ឱ្យ​ខ្លួន​ឯង។ រស់នៅ​រាល់​ថ្ងៃ​ប៉ុណ្ណឹង​សប្បាយ​ចិត្ត​ហើយ តែ​ពេល​នឹក​ដល់​ឪពុក​ម្ដាយ ទឹក​ភ្នែក​ក៏​រមៀល​ហូរ​ស្រក់​ចុះ​មក​ទាំង​មិន​ដឹង​ខ្លួន។

សុំ​ទោស​លោក​ពូ ទ្រី ភាព ផង ខ្ញុំ​ក៏​មិន​ធ្លាប់​ជួប​ពូ​ដែរ តែ​គ្រាន់​ចង់​បញ្ជាក់​កុំ​ឱ្យ​គេ​ច្រឡំ ព្រោះ​ពេល​លឺ​គេ​និយាយ​រឿង​ពុក​ម៉ែ ខ្ញុំ​នឹក​ពួក​គាត់​ពេក។

Related posts

Leave a Comment