លោកផែង វណ្ណៈមានចិត្តក្តីអាណិត ព្រួយបារម្ភជាខ្លាំង ចំពោះសុខសុវត្ថិភាពរបស់ប៊េន និងគ្រួសារ ព្រោះប៊េនបានប៉ះពាល់ដល់…

បងប្អូនខ្មែរ ជាច្រើនប្រាកដជាបានស្គាល់វត្តមានរបស់ប៊េន និងក្រុមគ្រួសារ​ ដែលបានលះបង់សេចក្តី ទ្រព្យសម្បត្តិ មករស់នៅក្នុងប្រទេសកម្ពុជា ដើម្បីធ្វើរឿងមួយដ៏ត្រឹមត្រូវ នោះគឺជាការពារព្រៃឈើ ពីជនខិលខូចមួយចំនួន ដែលបានកាប់បំផ្លាញព្រៃឈើ និងចាប់សត្វព្រៃយកទៅលក់ ព្រោះតែចង់មានបាន មិនគិតពីការបាត់បង់ធនធានធម្មជាតិ មិនគិតពីការបាត់បង់ព្រៃឈើទាល់តែសោះនោះ។ គួរណាចេះរអៀសខ្លួន គេជាជនជាតិដទៃតែគេ បានមកជួយមើលថែព្រៃឈើ ដោយមិនខ្លាចការនឿយហត់ លះបង់គ្រប់យ៉ាង ព្រោះតែការស្រលាញ់ព្រៃឈើ និងសត្វព្រៃ នាពេលនេះ។

ដោយមានការព្រួយបារម្ភពីបងប្អូនខ្មែរ ធ្វើឲ្យប៊េននិងក្រុមគ្រួសារ កាន់តែមានទឹកចិត្តតស៊ូទៅមុខបន្តទៀត មិនរាថយឡើយ។ នៅក្នុងគណនីហ្វេសប៊ុករបស់លោក តាន់ គឹមសួរ បានបង្ហោះសារថា “បេននិងក្រុមគ្រួសារបានផ្តាំផ្ញើតាមរយៈខ្ញុំទៅកាន់ពុកម៉ែបងប្អូនទាំងអស់គ្នាថាកុំឲ្យព្រួយបារម្ភពីពួកគាត់អី ហើយពួកគាត់ពិតជារំភើបចិត្តនិងមានកំលាំងចិត្តជាខ្លាំងចំពោះការយកចិត្តទុកដាក់និងខ្វាយខ្វល់របស់ពុកម៉ែបងប្អូនទាំងអស់គ្នា អរគុណដែលមិនទុកពួកគាត់ចោល🙏🙏🙏 បើទំនេរ សំណូមពរពុកម៉ែបងប្អូនអញ្ជើញទៅសួរសុខទុក្ខនិងផ្តល់កំលាំងចិត្តដល់ពួកគាត់ដោយផ្ទាល់ផង🙏🙏”។

មានបងប្អូនជាច្រើន​ បានចូលមកខមិនថា “ខ្មាស់ខ្លួនឯងដែលកើតមកជាជនជាតិខ្មែរតែមិនទាន់បានជួយប្រទេសជាតិបានច្រើនប៉ុន្តែមានជនបរទេសមួយចំនួនបានលះបង់ដើម្បីមកជួយកម្ពុជាដែលមិនមែនជាប្រទេសកំណើតរបស់ខ្លួនយ៉ាងច្រើន😊សូមគោរពនិងកោតសរសើរពួកគាត់ខ្លាំងណាស់😢❤️🙏”។

លោកផែង វណ្ណៈ បានបង្ហោះសារថា ” ប្រាប់​គាត់​ផងថាខ្ញុំសូមអរគុណគាត់​ ដែលរួមចំណែក​ការពារ​ព្រៃឈើ​ ស្រុកខ្មែរ​ តែខ្ញុំបារម្ភ​ខ្លាចគាត់​ជាឆ្អឹងទទឹង ក​ របស់មន្ត្រី​បំផ្លាញ​ព្រៃឈើ​ គេអាចរកវិធី​ធ្វើ​បា បគាត់បាន​”។ និងសារអរគុណ ដល់លោកប៊េនជាខ្លាំង បានលះបង់ជាច្រើន៕

Related posts

Leave a Comment