អុញនោះ ទ្រាំមិនបានប្រពន្ធដើម ដឹកដៃកូនប្រុស ទៅមើលមុខប៉ា កំពុងការជាមួយអ្នកថ្មី ប្តីចោទប្រពន្ធដើមថាលួចមានប្រុស (មានវិដេអូ)

កណ្តាល ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើងនៅព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ ហេតុការណ៍មួយនេះ បានធ្វើឲ្យមហាជនជាច្រើនបានមានការចាប់អារម្មណ៍ហើយខ្លាំង ដើមហេតុដែលធ្វើឲ្យមានរឿងនេះកើតឡើងគឺដោយសារតែ ប្តីប្រពន្ធមួយគូរ បានលែងលះគ្នាមិនទាន់ដាច់ស្រាច់ ប្តីរត់មកការប្រពន្ធថ្មី ប្រពន្ធមុនមិនសុខចិត្តដឹកដៃកូនមករកប្តីដល់រោងការតែម្តង ។ហេតុការណ៍នេះបានកើតឡើងនៅ នៅភូមិ ទួលក្រសួង ឃុំរការខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

យ៉ាងណាមបន្ទាប់ពីមានវត្តមានរបស់ប្រពន្ធដើមភ្លាមពិធីមង្គល់ការមួយនេះត្រូវបានផ្អាក់ភ្លាមៗនៅពេលនោះ ហើយភាគីទាំងសងខាងក៏បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសសៃកដាក់គ្នាខ្លាំងៗ ទើបធ្វើឲ្យភ្ញៀវ និង ប្រជាជននៅទីនោះរត់ចេញពីរោងការមកគ្រប់គ្នា ចង់ដឹងថាមានរឿងអីបានជាប្រពន្ធដើមចូលទៅក្នុងរោងជ័យរបស់ប្តីជាមួយនិងប្រពន្ធក្រោយដូច្នេះ ។

ជាមួយគ្នានេះដែរ បើយោងទៅតាមរយៈកិច្ចសំភាសន៏របស់ក្រុមអ្នកសារព័ត៍មាន ជាមួយប្អូនស្រីដែលជាប្រពន្ធដើម បាននិយាយរៀបរាប់ឱ្យមហាជនបានដឹងថា៖” ប្ដីរបស់ខ្ញុំមានឈ្មោះ លី ត្រាយ មានមុខរបបជាអ្នកលក់ត្រី នៅផ្សារជាមួយនឹងខ្ញុំ បច្ចុប្បន្នពួកយើងនៅជំពាក់លុយធនាគារ ចំនួន ២កន្លែង ដែលមួយកន្លែង ៩,០០០ដុល្លារ និងធនាគារមួយកន្លែងទៀត ចំនួន ២៥,០០០ដុល្លារ ហើយមានជំពាក់អ្នកលក់ត្រីដូចគ្នាចំនួន ២នាក់ ដែលម្នាក់គឺ ៦០លានរៀល និងម្នាក់ទៀត ៦៨លានរៀល ដែលលុយជំពាក់ទាំងអស់នេះ គឺជាបំណុលរួម រួចគាត់បានចុះចេញពីផ្ទះ អត់មានព្រមដោះស្រាយជាមួយខ្ញុំនោះទេ ហើយថែមទាំងលួចការស្រីថ្មីទៀតផង”។ បងប្អូនចង់ជ្រាបច្បាស់ សូមទស្សនាវិដេអូនៅខាងក្រោមនេះទាំងអស់គ្នា ៖

Related posts

Leave a Comment