នៅថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ “វីរ ជ័យ” បានបង្ហោះរូបភាពជាច្រើនសន្លឹក ពី លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី បានជួបលោកយាយវ័យ ៧៥ឆ្នាំ ម្នាក់ ប្រកបរបរលក់នំចាក់ចុល ហើយលោកបានជួយទិញនំរបស់លោកយាយ យកទាំងអស់។ ម្ចាស់ហ្វេសប៊ុកដដែល បានបញ្ជាក់បន្ថែមថា៖
“រសៀលថ្ងៃទី០៦ ខែកុម្ភ: ឆ្នាំ២០២០ លោកយាយវ័យ៧៥ឆ្នាំ ប្រកបមុខរបរចិញ្ចឹមជីវិត ដោយជិះកង់លក់នំចាក់ចុល តាមបណ្តោយផ្លូវសង្កាត់ភ្នំពេញថ្មី រាជធានីភ្នំពេញ គាត់បានសម្តែងអារម្មណ៍រំភើប ទឹកចិត្តសប្បាយរីករាយ លាយឡំនឹងទឹកភ្នែក ដោយមាននិស្ស័យបានជួបដោយចៃដន្យជាមួយលោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានជួយទិញយកនំទាំងអស់ ទឹកប្រាក់២០ម៉ឺនរៀល ព្រមទាំងឧបត្ថម្ភថវិកាមួយចំនួនទៀត សម្រាប់ដោះស្រាយជីវភាពរស់នៅប្រចាំថ្ងៃ។”៕