រយៈពេលជិត១ខែហើយ នៅតែចាប់ ជន ស ង្ស័ យ មិនទាន់បានទៀត ធ្វើអោយឯកឧត្តម ពេជ្រ ស្រស់ តឹងទ្រូងស្ទើបែក ក៏បង្ហោះសារថា

ប្រិយមិត្ដប្រាកដជាទទួលជ្រាបរួចមកហើយ នូវរឿងរ៉ាវ ឃា ត កម្ម មួយ ដែលបានកើតឡើង កាលពីយប់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដោយគិតមកដល់ពេលនេះ មានរយៈពេល ២១ថ្ងៃមកហើយ ព្រោះតែនារីស្រស់ស្អាតវ័យក្មេងម្នាក់ មានឈ្មោះ ជុន ឌីណា អាយុ២៦ឆ្នាំ ជានិស្សិតពេទ្យយោធា និងមានមុខរបបជាអ្នកលក់គ្រឿងសំអាង តាមអនឡាញ ត្រូវបានបុរសជាគូដណ្ដឹង មានឈ្មោះ យឺន វ៉ាន់ដេត អាយុ៣០ឆ្នាំ

មុខរបបជានាយទាហាន នៅអង្គភាព កងពលតូចលេខ៧០ មានឋានន្ដរស័ក្កវរសេនីយ៍ត្រី បានបា ញ់ចំនួន ៥គ្រា ប់ ដោយក្នុងនោះបានបា ញ់ត្រូវនារី រង គ្រោះ ចំនួន ១គ្រា ប់ចំត្រង់កញ្ចឹង ក ហើយនារី រង គ្រោះ បានស្លា ប់បាត់បង់ជីវិត នៅពេលបញ្ចូលទៅដល់មន្ទីរពេទ្យ។ ហេតុការណ៏មួយនេះ បានកើតឡើងស្ថិតនៅបុរីរំចេកអូឌឹម តាមបណ្ដោយផ្លូវលំ BT សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

ទន្ទឹមនឹងរឿងដ៏កក្រើត ពេញផ្ទៃប្រទេសមួយនេះដែរ ជន ស ង្ស័ យគឺមិនទាន់ចាប់ខ្លួនបាន នៅឡើយនោះទេ ខណៈ ដែលក្រុមគ្រួសារជនរង គ្រោះ កំពុងតែទន្ទឹមរង់ចាំពន្លឺយុត្ដិធម៌ជូនកូនជាទីស្រលាញ់របស់ខ្លួនជារៀងរាល់ថ្ងៃ។ យ៉ាងណាមិញ នាខណៈពេលមុននេះបន្ដិច ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក ឯកឧត្ដម ពេជ្រ ស្រស់ បានធ្វើការលើកឡើង ទាក់ទងចំពោះរឿងរ៉ាវ ឃា ត កម្មខាងលើនេះ ដោយមានខ្លឹមសារថា៖

“ការពិតទៅ ខ្ញុំមិនចង់លូកមាត់កិច្ចការ ជំនាញរបស់កម្លាំងនគរបាលយុត្តិធម៌នោះទេ ប៉ុន្តែបើខ្ញុំមិននិយាយ គឺវាតឹងក្នុងទ្រូងខ្ញុំស្ទើបែកហើយ ពីព្រោះការអនុវត្តច្បាប់មិនតម្លាភាព គឺបង្កើតឲ្យមានភាពអយុត្តិធម៌កើតឡើងលើ ជន រង គ្រោះ និង សង្គមជាតិទាំងមូលតែម្តង ហើយ ក រ ណី ឃា ត កម្ម ប្រើអាវុធ លើគូរដណ្តឹងនេះគឺជាអំពើ ឃោ ឃៅ ព្រៃផ្សៃខ្លាំងណាស់ នឹងឆ្លុះបញ្ចាំងពីការប្រើប្រាស់អា វុ ធ ដោយសេរី គ្មានច្បា ប់ទម្លាប់ត្រឹមត្រូវ ដូច្នេះមន្រ្តីនគរបាលយុត្តិធម៌មិនគួរបណ្តោយឲ្យជនល្មើសនៅក្រៅច្បា ប់យូរយ៉ាងនេះទេ វាធ្វើឲ្យពលរដ្ឋខ្មែរខ្វះភាពកក់ក្តៅលើការអនុវត្តច្បា ប់ និង សន្តិសុខផ្ទាល់ខ្លួនរបស់ពួកគាត់ ដោយហេតុថាការបណ្តោយឲ្យ ឃា ត ករ មានសេរីភាព ដូចព្រលែងខ្លាឲ្យដើរក្នុងភូមិមនុស្សកំពុងតែរស់នៅអញ្ចឹងឯង។

រូបខ្ញុំមិនជឿថាកម្លាំងនគរបាលយុត្តិធម៌អសមត្ថភាព ចាប់ ឃា ត ករ នោះទេ ពីព្រោះមុខមាត់ និងអត្តសញ្ញាណរបស់ឃាតករគឺបានបង្ហាញជាសាធារណៈហើយ ចុះហេតុអ្វីបានជាចាប់មិនបានទៀតឬ ឃា ត ករ មានអ្នកតាមានឬទ្ធិមកបំបាំងកាយ? ជាថ្មីម្តងទៀតខ្ញុំសូមស្នើដល់ឯកឧត្តម នេត សាវឿន សូមពន្លឿនការចាប់ខ្លួន ឃា ត ករ មកដាក់ទោសតាមច្បា ប់ឲ្យ ឆាប់រហ័សផង ដើម្បីផ្តល់ភាពកក់ក្តៅដល់ប្រជាពលរដ្ឋខ្មែរនិងធានាឲ្យបាន ការអនុវត្តច្បាប់តម្លាភាព និងយុត្តិធម៌ព្រមទាំងផ្តល់ភាពយុត្តិធម៌ដល់ ជន រង គ្រោះ និងគ្រួសារ ជន រង គ្រោះ ផងដែរ។ ពេជ្រ ស្រស់ ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២០”។

Related posts

Leave a Comment