អីយ៉ា! អ្នកស្រី ទ្រី ដាណា ចេញMV បទថ្មី «ហាងឆេងមេម៉ាយ» ពិតជាចាក់ដោត…(មានវីដេអូ)

អ្នក​ស្រី ទ្រី ដាណា គឺ​ជា​ម្ចាស់​ហាង​ពេជ្រ​នៅ​ព្រែក​ព្នៅ និង​ជា​អគ្គនាយិកា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ដែល​នាំ​ចូល និង​ចែក​ចាយ​ផ្ដាច់​មុខ​នូវ​ផលិតផល NNP។ ប៉ុន្តែ​អ្នក​ស្រី មាន​ចំណូល​ចិត្ត​ធ្វើ​អ្វី​ប្លែកៗ ដើម្បី​ក្ដី​ស្រមៃ​របស់​ខ្លួន​ឯង ដែល​មាន​តាំង​ពី​តូច​មក ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ច្រៀង និង​សម្ដែង​ផង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប៉ុន្តែ​ក្រោយ​ពេល​បង្ហោះ​លើ Facebook ផ្ទាល់​ខ្លួន​របស់​អ្នក​ស្រី ស្រាប់​តែ​មាន​អ្នក​ចែក​រំលែក​រាប់​ម៉ឺន​ដង និង​អ្នក​ចុច​ស្ដាប់​ខ្ទង់​លាន​ដង​ឯណោះ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ដោយសារ​អ្នក​ស្ដាប់​នៅ​តែ​មាន​ច្រើន អ្នក​ស្រី ទ្រី ដាណា បាន​សម្រេច​ចិត្ត ថត Original Song ដោយ​ខ្លួន​ឯង ហើយ​ថតបទថ្មីៗបង្ហោះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុកហើយមានអ្នកគាំទ្រជាច្រើន។

យោងតាមគណនីហ្វេសប៊ុកអ្នកស្រីទ្រីដាណា បានបង្ហោះថា៖ «គ្រប់មនុស្សស្រីទាំងអស់គ្មាននរណាចង់អោយមានការបែកបាក់នោះទេ ហើយក៏គ្មាននរណាចង់ប្រើពាក្យថាមេម៉ាយនោះដែរ

ប៉ុន្តែជីវិតប្តីប្រពន្ធដាច់ខាតត្រូវតែស្មោះត្រង់ បើគ្មានភាពស្មោះត្រង់នោះទេ​ ប្រាកដជាមានការបែកបាក់មិនខាន​ ចំពោះរូបខ្ញុំផ្ទាល់ក្នុង នាមជាមនុស្សស្រីម្នាក់ដែលមានសមត្ថភាពពិតប្រាកដនោះ​ ខ្ញុំមិនរស់នៅជាមួយមនុស្សដែលធ្វើអោយខ្ញុំមានអារម្មណ៍មិនល្អឡើយ​ ដូចនេះខ្ញុំសុខចិត្តរើសយកពាក្យថា(មេម៉ាយចំណាយមាត់ញាតិ)ប្រសើរជាងរស់នៅជាមួយនឹងភាពបោកប្រាស់​ កុហកលាក់លៀមនោះដែរ​ ព្រោះខ្ញុំមើលខ្លួនឯងរយៈពេលបីថ្ងៃនេះ ឃើញថាខ្លួនឯងនៅស្រស់ស្អាតដែរ មិនចេះខ្វះអ្នកស្នេហ៍ឡើយ​😂 ពេលនេះ​ជិតដល់ពេលដែលខ្ញុំធ្វើអោយប្រុសៗលួចស្រលាញ់ខ្ញុំហើយ😂សង្ឃឹមថាមានអ្នកស្នេហ៍ទៅចុះ😂
អូហ៍…នេះជាគំនិតខ្ញុំទេណា​😂​ តែបើតាមពិតមនុស្សដូចខ្ញុំស្មោះនឹងស្នេហាណាស់❤️️ មិនចេះក្បត់ទេសូម្បីតែមើលប្រុសផ្សេងខុសពីប្តី កុំថាឡើយដល់ឆាតជាមួយ​។ តែជិតដល់ពេលដែលខ្ញុំត្រូវជ្រើសរើសអ្នកលេងឆាតកំដរខ្ញុំហើយណា​😅»

ថ្ងៃនេះដែរអ្នកស្រី ទ្រីដាណា បានចេញ MV បទថ្មី«ហាងឆេងមេម៉ាយ» ច្រៀងខ្លួនឯងដើរតួរខ្លួនឯង សំលេងក៏ពិរោះពិតជាអស្ចារ្យណាស់ ។តោះទស្សនាវីដេអូដូចខាងក្រោម៖

Related posts

Leave a Comment