ឃើញរូបភាបមួយសន្លឹកនេះ គួរឲ្យគោរពនិងអាណិតណាស់! លះបង់​អស់ទ្រព្យ​រលីង​រលាត់​ពី​ខ្លួន​ ​ព្រោះ​ព្រៃឈើ​កម្ពុជា​ ​ដល់​ថ្នាក់​វេច​ទឹកក្រូច​ផ្ញើ​ប្រពន្ធ​កូន​

​លោក​ ​បេន​ ​ជា​ជនជាតិ​អាមេរិក​ ​សុខចិត្ត​លះបង់​ទ្រព្យសម្បត្តិ​ ​និង​ ​សេចក្តី​សុខ​ផ្ទាល់ខ្លួន​ ​ចាកចេញ​ពី​ប្រទេសកំណើត​ ​នាំ​ប្រពន្ធ​កូន​ ​មក​រស់នៅ​ក្នុង​ព្រៃ​យ៉ាង​ជ្រៅ​ ​នៅ​តំបន់​ភ្នំ​ត្នោត​ ​ក្នុង​ស្រុក​សង្គមថ្មី​ ​ខេត្តព្រះវិហារ​ ​ដើម្បី​ការពារ​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ ​។​ ​លោក​ហ៊ាន​ចំណាយ​ទ្រព្យសម្បត្តិ​ផ្ទាល់ខ្លួន​ក្នុង​បេ​សកម្ម​ការពារ​ព្រៃឈើ​នេះ​ ​រហូត​អស់រលីង​ពី​ខ្លួន​ ​ហើយ​កំពុង​ជួប​ការ​លំបាក​ជា​ខ្លាំង​ក្នុង​ជីវភាពរស់នៅ​ប្រចាំថ្ងៃ​ ​។​ ​

​រូបភាព​មួយ​សន្លឹក​បង្ហាញថា​ ​លោក​ ​បេន​ ​បាន​ចូលរួម​ក្នុង​ពិធី​មង្គលការ​មួយ​ ​ដោយដៃ​របស់​លោក​បាន​ឱប​ទឹក​ក​ក្រូច​ពីរ​ដប​ ​ដែលគេ​ដឹង​យ៉ាង​ច្បាស់​ថា​ ​លោក​ប្រាកដជា​យក​ទៅ​ផ្ញើ​ប្រពន្ធ​កួន​នៅ​ឯ​ផ្ទះ​មិនខាន​ ​។​ ​រូបភាព​ដ៏​រញ្ជួយ​ចិត្ត​នេះ​បាន​ធ្វើឲ្យ​អ្នកប្រើ​បណ្ដាញ​សង្គម​ស្ទើរ​ស្រក់​ទឹកភ្នែក​ ​ដោយ​ក្ដី​អាណិត​ ​ចំពោះ​ការ​លះបង់​ដ៏​ធំធេង​រកអ្វីប្រៀបពុំបាន​ ​។​ ​ដូច្នេះហើយ​សង្ឃឹមថា​ ​ប្រជាជន​កម្ពុជា​ ​សូម​មេត្តា​ចែករំលែក​ធនធាន​ដែល​ខ្លួន​មាន​ ​ជួយឧបត្ថម្ភ​ជា​ម្ហូបអាហារ​ ​លុយកាក់​ ​ទៅដល់​វីរបុរស​ការពារ​ព្រៃឈើ​រូប​នេះ​ផង​ ​។​ ​

​តាមរយៈ​អា​ខោន​ហ្វេ​សប៊ុ​ក​ដែល​មានឈ្មោះ​ថា​ ​ឆៃ​រ៉ាត់​ ​វ៉ង​ ​បាន​រៀបរាប់​អំពី​ការបង្កើត​មូលនិធិ​ជួយ​ដល់​លោក​ ​បេន​ ​។​ ​ដូច្នេះ​បើ​មូលនិធិ​នេះ​បាន​បង្កើត​សង្ឃឹមថា​ ​នឹង​មានការ​ចូលរួម​ឲ្យបាន​ផុសផុល​ទាំងអស់គ្នា​ផង​ ។

Related posts

Leave a Comment