អាណិតខ្លាំងណាស់! លោកយាយអើយ លោកយាយចាស់ហើយ នៅតែខំធ្វើការ រកលុយចិញ្ចឹមជីវិតទៀត ព្រោះតែស្រឡាញ់ការងារមួយនេះ ជារបរតាំងពីយូរលង់មកហើយ អង្គុយត្បាញកន្ទេលជាមួយភាពអត់ធ្មត់ កន្ទេលមួយត្រូវប្រើរយៈពេលធ្វើ ចន្លោះពី20 ទៅ30ថ្ងៃ ទើបរួចរាល់បានមួយ, សូមបងប្អូនជួយគាំទ្រ ផលិតផលក្នុងស្រុកយើងផង

នៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញ លោកជំទាវ ទាង អេង ទៀ សីហា ភរិយា អភិបាលខេត្តសៀមរាប បានបង្ហោះរូបភាពគួរឲ្យចាប់អារម្មណ៍ជាច្រើនសន្លឹក ព្រមទាំងភ្ជាប់សារបញ្ជាក់ឲ្យដឹងថា៖

“ភាពអំណត់_អត់ធ្មត់

លោកយាយអើយ លោកយាយ ចាស់ហើយនៅតែខំធ្វើការរកលុយចិញ្ចឹមជីវិតទៀត ក៏ព្រោះតែពួក គាត់នៅតែស្រឡាញ់ការងារមួយនេះ ជារបរតាំងពីយូរលង់មកហើយ អង្គុយត្បាញកន្ទេលជាមួយភាពអត់ធ្មត់ ហេតុអ្វីបានជានាងខ្ញុំនិយាយថាអង្គុយត្បាញជាមួយភាពអំណត់ និងអត់ធ្មត់ ??

ព្រោះទំរាំតែបានលេចរូបរាងចេញជាកន្ទេលនីមួយៗគឺមិនងាយទេ គាត់ត្រូវទៅកាប់ដើមផ្អាវនៅក្នុងព្រៃបន្ទាប់មកត្រូវអង្គុយច្រៀកវាជាសរសៃតូចៗ រួចយកទៅជ្រលក់ពណ៌ ហើយកន្ទេលមួយត្រូវប្រើរយៈពេលធ្វើចន្លោះពី20 ទៅ30ថ្ងៃទើបរួចរាល់បានមួយ បើសិនយើងងាកមកសាកល្បងអង្គុយគិត និងពីរបៀបធ្វើកន្ទេលផ្អាវមួយនេះវិញ តើបងប្អូនទាំងអស់គ្នា នឹងមានភាពអត់ធ្មត់ដូចពួកគាត់ដែរឬទេ ?

អ្វីទាំងអស់ដែលនាងខ្ញុំបានរៀបរាប់នៅខាងលើនេះ សុទ្ធសឹងតែជាសមិទ្ធផល នៃការតស៊ូរបស់ពួកគាត់ ដូច្នេះហើយសូមបងប្អូនជួយគាំទ្រ សិប្បកម្ម ផលិតផលក្នុងស្រុកអោយបានច្រើនក៏ដូចជាជួយផ្តល់កម្លាំងចិត្តឲ្យផលិតករ បន្តធ្វើអាជីពទាំងអស់នោះតទៅថ្ងៃមុខទៀត ពួកគាត់រស់ នៅក្នុង ភូមិតាប្រុក ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប ។ អាចទាក់ទងបានតាមរយៈ 089 60 66 25″៕

Related posts

Leave a Comment