ពិតជាល្អខ្លាំងណាស់! ដើម្បីសុវត្ថិភាពពលរដ្ឋ ឯកឧត្តម គួច ចំរើន បានឲ្យគេដាក់ ពោងសុវត្ថិភាព​ កំណត់ដែនសំរាប់អ្នកហែលទឹក សមុទ្រ​ កំសាន្ត​ នៅឆ្នេរ​អូឈើទាល ហើយ, ចង់ទៅលេងអត់?

កាលពីពេលថ្មីៗនេះ ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានទៅលើកទឹកចិត្តដល់ កម្មករ​ សំអាតឆ្នេរ​ ឆ្មាំសមុទ្រ​ នៅឆ្នេរអូឈេីទាល​ ដែលខិតខំ នាំគ្នាជួយសម្អាតឆ្នេរសមុទ្រឲ្យស្រស់ស្អាត ដើម្បី ភ្ញៀវជាតិ និងអន្តរជាតិ មក ដេីរកំសាន្ត ឲ្យបានសប្បាយ មានផាសុខភាព​។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៦ ខែកុម្ភៈ ឆ្នាំ ២០២០ ដើម្បីសុវត្ថិភាពពលរដ្ឋ ឯកឧត្តម គួច ចំរើន បានឲ្យគេដាក់ ពោងសុវត្ថិភាព​ កំណត់ដែនសំរាប់អ្នកហែលទឹក សមុទ្រ​ កំសាន្ត​ នៅឆ្នេរ​ អូឈើទាល ហើយ។ ឯកឧត្តម បញ្ជាក់បន្ថែមថា៖ “ពោងសុវត្ថិភាព​ កំណត់ដែនសំរាប់អ្នកហែលទឹកសមុទ្រ​ កំសាន្ត​ នៅឆ្នេរ​ អូឈេីទាល​ រៀបចំដាក់​ ស្វាគមន៍​ ប្រិយមិត្ត​ ។”៕

Related posts

Leave a Comment