គួរឲ្យអាណិតកូនខ្លាំងណាស់ ខំធ្វើការទាំងយប់ទាំងថ្ងៃនៅកូរ៉េ តស៊ូទំរាំបានផ្ទះប៉ុននេះ តែពេលនេះគ្មានសល់អ្វីទៀតទេ

ផ្ទះ​គឺជាទីជម្រកដ៏ចាំបាច់បំផុតសម្រាប់មនុស្ស​គ្រប់រូប​ ដែលយេីងម្នាក់ៗមិនអាចខ្វះបាននោះទេ​ ព្រោះវា​ជាទីកន្លែងមួយដែលអាចការពារយេីងឲ្យផុតពី​កំដៅថ្ងៃ​ ខ្យល់​ ភ្លៀង​ជាដេីម​។ ល។ បេីនិយាយអំពី​ផ្ទះ​ គឺមានច្រេីនប្រភេទណាស់​ អាស្រ័យទៅលេី​ជីវភាព​របស់មនុស្ស​ និងប្រាក់ចំណូលរបស់ម្ចាស់ផ្ទះ​ ដែលមាន​លទ្ធភាព​ប៉ុណ្ណា​ក្នុង​ការ​សាងសង់​វាឡេីង។

ដោយឡែក​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Pieseth SingleFull បាន​បង្ហាញ​ពី​អារម្មណ៍​រន្ធត់​ចិត្ត​ និង​អាណិត​អាសូរ​ជាខ្លាំងចំពោះ​អ្នក​គ្រូ​ម្នាក់​ ដែល​ផ្ទះ​របស់​គាត់​ត្រូវ​បាន​ភ្លេីង​ឆេះ​ ខណៈ​ទេីបតែសាងសង់​មិនទាន់បាន​កន្លះឆ្នាំផងនោះ​។ ក្នុង​នោះដែរ​ ប្រភព​ដដែល​ខាង​លេីនេះបានមានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖

«ស៊ូៗណាអ្នកគ្រូ អាណិតគ្មានពាក្យនឹងនិយាយទេ ហេតុអីកេីតរឿងបែបនេះមកលេីគ្រួសារពួកម៉ាកញុមទឹកចឹត្តម្តាយយំអាណិតកំលាំងញឹសឈាមកូនខំមកធ្វេីការស្រុកគេមិនដឹងសុខទុក្ខលំបាកបែបណាខ្លះគេជេស្តីបន្ទោសទំរាំបានលុយមកធ្វេីផ្ទះអោយឱពុកម្តាយនៅតែពេលនេះអកុសលអីឆេះអស់ខ្ជិចគ្មានសល់សូម្បីតែទ្រព្យសម្បិត្ថឆេះអស់គ្មានសល់សូមមេតាជួយជាជំនួយបន្តិចបន្តួចតាមសាធាតាមទឹកចឹត្តបងប្អូន»។

ជា​មួយ​គ្នា​នេះ​ដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ Meii Lii ដែល​ត្រូវ​ជា​កូនក៏បាន​មានការ​រៀប​រាប់​ទាំង​អារម្មណ៍​សោកស្ដាយ​ជាខ្លាំង​ថា៖«ថ្ងៃចាប់ផ្ដើម ហើយក៏ត្រូវមកបញ្ចប់បែបនឹងមែនទេ ការតស៊ូរបស់ពួកគាត់រាប់ឆ្នាំទម្រាំបានប៉ុណ្នឹង ហេតុអ្វីត្រូវមកចាប់ផ្ដើមពីសូន្យ​ ទាំងគ្មានកំលាំងចិត្តម្ដងទៀតបែបនេះ ហេតុអីធ្វើបាបប៉ាម៉ាក់ខ្ញុំបែបនេះ។ ម៉ាក់ត្រហូរយំស្រែកហៅផ្ទះ ផ្ទះក្លាយជាផេះសល់ត្រឹមរូបភាព ប៉ាគេចមកយំព្រោះអស់កម្លាំងចិត្តអាណិតដល់កូន»។

Related posts

Leave a Comment