ភ្នំពេញ ៖ ដូចដែរប្រិយមិត្តបានទទួលជ្រាបរួចមកហេីយ ដែលមួយរយៈពេលមកនេះ វី រុស ផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា បាននឹងកំពុងឆ្ល ងទៅកាន់មនុស្សជាច្រើនពាន់នាក់នៅតាមបណ្តាលប្រទេសមួយចំនួន ដែលមានប្រភពចេញទីក្រុងវូហាន នៃខេត្តហឺប៉ី ភាគកណ្តាលប្រទេសចិន ដែល វី រុស ថ្មីមួយនេះ បាននឹងកំពុងតែបង្កជាក្តីបារម្ភយ៉ាងខ្លាំងដល់ពិភពលោកទាំងមូល។អង្គការសុខភាពពិភពលោករបស់អង្គការសហប្រជាជាតិ បានសម្រេចប្រកាសអាសន្នកម្រិតពិភពលោកនៃការរីករាលដាលការឆ្ល ង វី រុសផ្លូវដ ង្ហើមថ្មី កូ រ៉ូ ណា ដែលផ្ទុះចេញពីប្រទេសចិន។ ភ្នាក់ងារអង្គការសុខភាពពិភពលោកនេះចាត់ទុកស្ថានភាពបែបនេះ គឺជាកម្រិតប្រកាសអាសន្នពិភពលោក ហើយនឹង ប ង្ក ឲ្យប៉ះពាល់ដល់ប្រទេសជាច្រើន ដែលចាំបាច់តម្រូវឱ្យមានការឆ្ល ងតបសហប្រតិបត្តិការអន្ដរជាតិ។គូសបញ្ជាក់ថា ចំពោះ វី រុស ផ្លូវដ
ង្ហើមថ្មីដែលបាននិងកំពុងផ្ទុះឡើងខ្លាំងនៅក្នុងប្រទេសចិននិងទូទាំងពិភពលោកនាពេលនេះ ដែលមនុស្សភាគច្រើនបានស្គាល់ថា «វី រុស កូ រ៉ូ ណា» ប៉ុន្តែនេះមិនមែនជាឈ្មោះរបស់វាឡើយ ខណៈក្នុងពេលប៉ុន្មានថ្ងៃខាងមុខនេះ អ្នកវិទ្យាសាស្រ្តនឹងប្រកាសពីការដាក់ឈ្មោះជាផ្លូវការឲ្យ វី រុស នេះផងដែរ។សូមជម្រាបថា គិតត្រឹមថ្ងៃពុធម្សិលមិញនេះ ចំនួនមនុស្ស ស្លា ប់ ដោយសារ វី រុស កូ រ៉ូ ណា ថ្មី បានកើនឡើងដល់ ៤៩០នាក់ហើយ ខណៈមនុស្សរហូតដល់ ២៤,៣២៤នាក់បានឆ្ល ង។ ក្នុងនោះដែរ ជនជាតិចិន
៨៩២នាក់ផ្សេងទៀតក៏បានចាកចេញពីមន្ទីរពេទ្យផងដែរ ក្រោយពួកគេជាសះស្បើយពីជំងឺបង្កឡើងដោយ វី រុស កូ រ៉ូ ណា ថ្មី ដែលកំពុងកើតឡើងនៅខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។យ៉ាងណាមិញ កាលពីយប់មិញនេះ ត្រូវនឹងថ្ងៃទី០៦ ខែខែកុម្ភៈ ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ បានចេញមុខធ្វើការឡាយជាវីដេអូនិយាយទាក់ទងនឹង វី រុស កូ រ៉ូ ណា ថ្មី ខណៈ វី រុស នោះកំពុងកេីតមានមួយ ក រ ណី នៅលេីទឹកដីប្រទេសកម្ពុជា ដែលលោកមិនបានបង្ហាញពីក្តីបារម្ភខ្លាំងនោះទេ។ ចង់ជ្រាបច្បាស់ សូមប្រិយមិត្តទស្សនានូវឃ្លីបវីដេអូឡាយរបស់លោកឧកញ៉ា ឌួង ឆាយ ដូចតទៅ។ប្រភព៖ហ្វេសប៊ុក