ទប់ទឹកភ្នែកមិនជាប់ទេ! ពីមុនធ្លាប់ខ្មាស់គេ ពេលប៉ាជិះម៉ូតូនេះមកយក​កូនចេញពីរៀន ព្រោះ​នៅសាលាម្នាក់ៗមានឡានមកយកគ្រប់ៗគ្នា តែពេលនេះកូនចង់ជិះម៉ូតូមួយនេះជាមួយប៉ា គ្រប់ទីកន្លែងទៀតបានទេ​ កូនចេញលុយចាក់សាំងអោយ

ក្នុងនោះដែរ នារសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ប្អូនស្រីម្នាក់ ដែលមានឈ្មោះ Channimol KH បានបង្ហោះសារមួយឃ្លា ដែលធ្វើឲ្យមហាជន នៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការរំជួលចិត្ដជាខ្លាំង ដោយមានខ្លឹមសារទាំងស្រុងថា៖”ពីមុខធ្លាប់មានកូនចិត្តមួយខ្មាស់គេពេលប៉ាជិះម៉ូតូនេះមកយក​កូនចេញពីរៀន ព្រោះ​រៀននៅសាលាថ្លៃគេម្នាក់ៗមានឡានមកយកគ្រប់ៗគ្នា​។ តែពេល​ជិះម៉ូតូនិងហេីយមានអារម្មណ៏កក់ក្តៅណាស់​ សុវត្ថិភាព​ទៀត​ ព្រោះ​ប៉ាជាអ្នកមកយកផ្ទាល់ទាំងមិត្តភក្តិខ្លះបានត្រឹមអ្នកបេីកឡានមកយកទេ។ បេីគិតទៅម៉ូតូនិងហេីយដែលជួយរកសុីមួយប៉ាអោយបានមានលុយអោយកូនរៀនសាលាល្អ​ សាលាថ្លៃព្រោះ​ ខ្លាចកូនល្ងង់។

ម៉ូតូនិងហេីយដែលប៉ាជិះឌុបកូនទៅគ្រប់កន្លែងកូនត្រូវទៅ​ ជូនទៅរៀន​ ជូនទៅដេីរលេង​ ជូនទៅពេទ្យ​ ជូនទៅសំភាសការងារ​ ជូនទៅធ្វេីការ​ ទៀបភ្លឺ​ផង​ កណ្តាល​ថ្ងៃ​ក្តៅផង។ តែឥលូវ​ម៉ូតូនេះចាស់ហេីយបានត្រឹមតែទុកតាំងកំដររូបថតប៉ាទេ។ កូនសុំទោសដែរធ្លាប់មានកូនចិត្តមិនល្អបេីអាចកូនចង់ជិះម៉ូតូមួយនេះជាមួយប៉ាគ្រប់ទីកន្លែងទៀតបានទេ​ ទៅណាក៏បានដែរកូនចេញលុយចាក់សាំងអោយណាអោយតែប៉ាអ្នកឌុបកូនទៀត”។

Related posts

Leave a Comment