តើនៅចាំប្អូនស្រី ស្រ៊ុន កែវមរតក ដែលត្រូវក្រុមយុវតី ៤នាក់ប្រើ ហិ ង្សា ឥឡូវបានទទួលអាហារូបករណ៍១០០% ពីសាលា

បេីនិយាយពី​ក្មេង​ស្រី​ ស្រ៊ុន​ កែវ​មរកត​ ប្រិយមិត្ត​ប្រាកដ​ជា​បាន​ស្គាល់​រួចមក​ហេីយ​ដែល​មួយ​រយៈ​ពេលប៉ុន្មាន​ថ្ងៃ​មុននេះ​ ក្មេង​ស្រី​រូបនេះ​បាន​មានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ពេញ​បណ្ដាញ​សង្គម​តែម្តង​ ក្រោយ​ពី​ត្រូវ​បាន​ក្មេង​ស្រី​មួយ​ក្រុម​ដែលមានគ្នា​ ៤នាក់​ បាន ​វា​ យ​ យ៉ាង​ចាស់ដៃ​កាលពី​ថ្ងៃទី​២៥​ ខែ​ធ្នូ​ ឆ្នាំ​២០១៩​ កន្លងទៅ​នេះ​ រហូត​ដល់​ថ្ងៃ​ទី​១៦​ ខែ​មករា​ ឆ្នាំ​២០២០​ ទេីប​បែកធ្លាយឃ្លីប​វីដេអូ​នេះចេញមក។

គូសបញ្ជាក់​ថា​ ក្រោយ​ពី​ឃ្លីប​វីដេអូ ​វា​ យ ត ប់ ​គ្នា​នេះបាន​មាន​ការ​ផ្ទុះ​កក្រើក​ពេញ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​រួចមក​ ស្រាប់តែ​នៅល្ងាចថ្ងៃ​ដដែរនេះ​ សមត្ថកិច្ច​ក៏បាន​ឃា ត់​ខ្លួន​យុវតី​ជេីង​ខ្លាំង​ខាង​លេី​ដែលមាន​គ្នាចំនួន​៤នាក់​ និងបាននាំ​ខ្លួនមក​កាន់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ដេីម្បី​ធ្វើ​ការដោះស្រាយ​ជាមួយ​ភាគី​ខាង​ ជន ​រង គ្រោះ​ និង​ធ្វើការ​សាកសួរជាបន្តផងដែរ។ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ជុំវិញ​ ក រ ណី ​ខាងលើ​នេះដែរ​ បានធ្វើ​ឲ្យ​​មហាជន​ជាច្រើន​មាន​ការ​ភ្ញាក់ផ្អើល​ និង​បានសម្តែងនូវ​អារម្មណ៍​អាណិត​អាសូរ​ជាខ្លាំង​ចំពោះ​យុវតី ​រង​ គ្រោះ​ ដែលត្រូវ​គេព្រួតគ្នា វា​ យ ​យ៉ាង​ចាស់ដៃ​ប៉ុណ្ណឹង​ហេីយ​នៅតែ​អង្គុយ​ស្ងៀម​ មិន​តបត​អ្វីទាំងអស់​​ ដែលនេះ​បង្ហាញឲ្យ​ឃេីញ​ពី​អត្តចរិត​ស្លូតបូត​គួរឲ្យ​កោតសរសើរ​ខ្លាំង​ណាស់​។

យ៉ាងណា​មិញ​ បេីយោងតាម​រយៈ​គណនី​ផេក​ហ្វេសប៊ុក​របស់​ ​សាលា​រៀន​វ៉េស្ទឡាញន៍​ ដែលនៅ​ល្ងាច​ថ្ងៃ​នេះ​ ត្រូវ​នឹង​ថ្ងៃ​ទី​០៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២០​ នេះ​ បាន​បញ្ជាក់​ឲ្យ​ដឹង​ថា​៖ «នៅចាំបានទេ! ប្អូនស្រី ស្រ៊ុន កែវមរកត ដែលត្រូវយុវតី ៤នាក់ប្រើ ហិ​ ង្សា ឥឡូវបានទទួលអាហារូបករណ៍១០០% ពីសាលារៀនវ៉េស្ទឡាញន៍»។

Related posts

Leave a Comment