អបអរសាទរផង! ឆ្នាំថ្មី ២០២០ នេះអតីតតារាចម្រៀង អែនជី មានកាដូរដែលពិសេសបំផុតជូនស្វាមីរបស់ខ្លួនគឺ

ភ្នំពេញ ៖ អ្នកនាង​ អេន ជី គឺជាតារាចម្រៀងដ៍មានឈ្មោះបោះសំលេងមួយរូបក្នុងប្រទេសកម្ពុជា ក៍ប៉ុន្តែរយះពេលចុងក្រោយនេះ តារា​ស្រី​រូប​នេះ​ហាក់បីដូចជាស្ងាត់ នៅក្នុងវិស័យសិល្បះ បន្ទាប់ពីបានរៀបការរួចមក។ ក៍ប៉ុន្តែជីវិតឯកជនរបស់អ្នកនាង អេន ជី គឺពិតជាធ្វើអោយទស្សនិកជន ហើយនិងអ្នកគាំទ្រមិនតិចនោះទេ​ ដែលលួច​ច្រណែន​នោះ។តារាចម្រៀង អេន ជី នៅពេលនេះគឺកំពុងតែមានសំណាងខ្លាំងណាស់ ក្នុងការរស់នៅ និងជីវិតគ្រួសាររបស់នាង ដែលមានសុភមង្គលមិនធម្មតា ជាមួយនឹងស្វាមី។ ដោយឡែកតារាចម្រៀងស្រីរូបនេះ ក៍បានបង្ហើបអំពី ជីវិតជាកូនប្រសារស្រី ដែលសំណាងជាងគេ ដោយមានម្តាយក្មេកចិត្តល្អ មានក្តីមេត្តា

និងស្រលាញ់នាងដូចជាកូនបង្កើតចឹង។បើ​គិត​មកដល់ពេលនេះ​ តារាចម្រៀង​​ ​អេន​ ជី​​ ​បានរៀប​អាពាហ៍ពិពាហ៍​មានរយៈពេលជិត​២ឆ្នាំហេីយ​ ហេីយ​អ្វី​ដែលកាន់តែ​គួរឲ្យ​ចាប់អារម្មណ៍​ និងមានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​នោះ​ តារា​ចម្រៀង​ស្រី​ដ៏​ល្បីល្បាញ​រូប​នេះ​ បានមានផ្ទៃពោះហេីយ​ ។​ នេះ​បេីយោងតាម​រយៈ​ការ​បញ្ជាក់​ពី​តារា​ចម្រៀង​ស្រី​រូបនេះ​ផ្ទាល់នៅ​លេី​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ និងបាន​ការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«Welcome សមាជិកថ្មី កាដូធំសម្រាប់ប្តីឆ្នាំថ្មី 2020 Ly En ចេះតែឈឺនេះ ឈឺនោះ មិនដឹងមុខពេលនេះរកឃើញហើយ តាមពិតកូន Mommy ធ្វើទុកសោះ។ សូមអោយឆ្នាំថ្មីជីវិតគ្រួសារខ្ញុំជួបតែសេចក្តីសុខ រកសុីមានបាន ជួបតែមនុស្សល្អ»។ ទាំង​នាង​និង​ស្វាមី​​ ​ពិតជា​មាន​អារម្មណ៍​រំភើប​ចិត្ត​ជាខ្លាំង​ ព្រោះ​ពួកគេ​ជិតក្លាយជា​ឪពុកម្ដាយ​គេហេីយ។ប្រភព៖ហ្វេសប៊ុក

Related posts

Leave a Comment