មន្ទីរពេទ្យមួយដែលគេមិនបានប្រាប់ឈ្មោះនៅក្នុងរដ្ឋ Oklahoma បានប្រើឧបករណ៍ឆ្លុះក្រពះ ពោះវៀន gastroscopes ដែលមិនស្អាតក្នុងទម្រង់បែបបទទៅលើអ្នកជំងឺដល់ទៅ១ពាន់នាក់ក្នុងរយៈពេលប៉ុន្មានខែកន្លងទៅនេះ ដែលជាហានិភ័យប្រឈមទៅនឹងបាក់តេរី ដែលអាចបណ្តាលឲ្យកើតជំងឺបាន។
នៅក្នុងរបាយការណ៍មួយកាលពីខែកក្កដា ដែលកាលពីពេលថ្មីៗនេះ លេចខ្ជះខ្ជាយជាសាធារណៈហើយត្រូវបានតាមដានពិនិត្យយ៉ាងម៉ត់ចត់ដោយរ៉យទ័រនោះ ក្រុមហ៊ុន Pentax Medical ដែលផលិតឧបករណ៍នោះបានប្រាប់រដ្ឋបាលគ្រប់គ្រងចំណីអាហារនឹងឱសថថា មន្ទីរពេទ្យបានប្រើប្រាស់ឧបករណ៍ gastroscopes នេះចំនួន៤គ្រឿង ដែលមានផ្ទុកទៅដោយបាក់តេរីនៅក្នុងការពិនិត្យតាមទម្រង់បែបបទព្យាបាលដល់ទៅ៩៩៨លើក កាលពីឆ្នាំទៅរហូតមកដល់ខែមិថុនា ឆ្នាំ២០១៩ ពេលដែលបញ្ហាត្រូវបានរកឃើញ។
ក្រុមហ៊ុន Pentax ជាអង្គភាពមួយរបស់សាជីវកម្ម Hoya Corp ដែលមានស្នាក់ការនៅក្រុងតូក្យូបាននិយាយថា ខ្លួនមិនបានចាប់អារម្មណ៍ដឹងដល់ថា មានអ្នកជំងឺណាម្នាក់រងការឆ្លងបាក់តេរីនោះទេ តាំងតែពីមុនមក។
មិនថាតែក្រុមហ៊ុន Pentax ឬក្រសួងសុខាភិបាលប្រចាំរដ្ឋ Oklahoma នោះឡើយ មិនថាតើមន្ទីរពេទ្យណាដែលពាក់ព័ន្ធនឹងករណីនេះ៕