ឯកឧត្តមពេជ្រ ស្រស់ និយាយថា៖ ទោះជាមានលោក Ben រាប់ពាន់នាក់ទៀត ក៏មិនអាចការពារព្រៃឈើខ្មែរបានដែរ

នៅថ្ងៃទី០៥ ខែកុម្ភៈ នេះលោក តាន់ គឹមសួរ(Tan Kimsour) បានលើកឡើងក្នុងហ្វេសប៊ុកលោកថា «អរគុណដែលខំប្រឹងដុត អរគុណដែលខំប្រឹងកាប់ទន្ទ្រាន អរគុណដែលអាជ្ញាធររុញច្រានបញ្ហាទាំងនេះដាក់គ្នាដោយគ្មានអ្នកណាទទួលខុសត្រូវ អរគុណគ្រប់យ៉ាងដែលបានផ្តល់ឲ្យភ្នំត្នោត អរគុណដែលទម្លាក់បន្ទុកមួយនេះដាក់មកលើជនបរទេសម្នាក់នេះ។ បេនអើយ ទៅស្រុកលោកវិញទៅ!

លោកតែឯងការពារមិនឈ្នះទេ បន្ទុកនេះធ្ងន់ពេកហើយ ហើយគ្មានអ្នកណារវល់ជាមួយលោកទេ ប្រយ័ត្នសូម្បីតែអាយុជិវិតក៏រក្សាមិនបាន នាំប្រពន្ធកូនត្រឡប់ទៅស្រុកវិញទៅ!!! ខ្ញុំហត់ជំនួសលោកណាស់!!!»។

ក្រោយមកទៀត ក៏ឃើញឯកឧត្តមពេជ្រ ស្រស់ បញ្ចេញយោបល់រឿងនេះដែរថា៖ «បើទោះបីជាមានលោក Ben រាប់ពាន់នាក់ទៀតក៏ការពារមិនអោយបាត់បង់ព្រៃឈើបានដែរ បើសិនប្រជាពលរដ្ឋខ្មែរខ្លួនឯងមិនយល់អំពីតម្លៃព្រៃឈើនិងរដ្ឋាភិបាលកម្ពុជាមិនមាននូវវិធាន ការច្បាស់លាស់ក្នុងការដាក់ទណ្ឌកម្មលើអ្នកបំផ្លាញព្រៃឈើនោះ…

ពីព្រោះថារដ្ឋាភិបាលអនុវត្តន៍ច្បាប់តែលើជនគ្មានឥទ្ធិពល និងគ្មាននូវអំណាច តែ ប៉ុណ្ណោះ ចំពោះអ្នកមានអំណាចគឺគេមានអាជ្ញាប័ណ្ណកាប់ព្រៃឈើ…ហើយបើជាប់ទោសគឺជាប់តែមួយភ្លែត….។ខ្ញុំបានឮ សម្តេចតេជោ បានប្រកាសយ៉ាងដាច់អហង្ការ ឲ្យដាក់ទោសអ្នកបំផ្លាញព្រៃឈើ ប៉ុន្តែឈើនៅតែកាប់ហើយអ្នកកាប់ឈើនៅតែរួចខ្លួន មិនដឹងថា ថ្នាក់ក្រោមសម្តេចតេជោបានអនុវត្តន៍បទបញ្ជារសម្តេចតេជោឬទេ?ខ្ញុំសង្ឃឹមថា ប្រទេសកម្ពុជា នឹងអាចប្រយុទ្ធប្រឆាំងឈ្នះពួកបំផ្លាញនូវព្រៃឈើផងចុះ។ ពេជ្រ ស្រស់ ៥/២/២០២០»

Related posts

Leave a Comment