សូមជួយស៊ែរម្នាក់មួយលើកទឹកចិត្តគាត់ផង! លោកសែម សង្ចាត បកស្រាយបទចម្រៀងតាមរយៈឡាយជាលើកដំបូង សំលេងនៅតែពិរោះ(មានវីដេអូ)

បងប្អូនពិតជានៅចាំបាននៅ លោក សែម សង្វាត ដែលជាតារាប្រុសល្បីឈ្មោះ កាលពីឆ្នាំ២០០១ ដែលរូបលោកបានបាត់មុខជាយូរមកហើយ ដោយសារតែជំងឺជាច្រើនមុខ។ នៅពេលនេះ លោកក៏បានចូលច្រៀងវិញ ក្រោយពីលោកបានធូរស្បើយពីជំងឺ ដើម្បីរកលុយមកចិញ្ចឹមកូន និងបងស្រី ព្រមទាំងទុកទិញថ្នាំសង្កូវ ផងដែរ។

នៅក្នុងសភាពស្គមស្គាំងផងនោះ លោកក៏បានឡាយវិដេអូ ច្រៀងកំដរអារម្មណ៍ពុកម៉ែបងប្អូន នៅតាមហ្វេសប៊ុកផ្ទាល់របស់លោក ដែលមានឈ្មោះថា Sangvath Sem ។ លោកបានរៀបចំធ្វើការបកស្រាយជាច្រើនបទ​ សម្រាប់កំដរអារម្មណ៍ និងបំពេរអារម្មណ៍បងប្អូន។

ចំពោះទឹកដមសំលេងរបស់លោកវិញ គឺនៅតែពិរោះ រណ្តំ ទោះបីជាសុខភាពរបស់លោក ហាក់ទន់ខ្សោយបន្តិចមែន។ ជាមួយគ្នានោះផងដែរ ក៏មានបងប្អូនជាច្រើនបានធ្វើការចែករំលែកតៗគ្នា​ និងមានបងប្អូនជាច្រើន បានសរសើរពីទឹកដមសំលេងរបស់លោក ថានៅតែពិរោះរណ្តំ ដដែល៕

Related posts

Leave a Comment