ក្រោមមេឃតែមួយ តែវាសនាមនុស្សខុសគ្នា! ក្មេងស្រីអាយុ១៤ឆ្នាំ បោះបង់ការសិក្សាត្រឹមថ្នាក់ទី៨ ទៅធ្វើការនិងរកស៊ីចិញ្ចឹមប្អូន២នាក់ ព្រោះឪពុកម្តាយស្លា ប់ ចោលអស់ ក្លាយជាកូនកំព្រា

ប្រហែលជាប៉ុន្មានម៉ោងមុននេះ នាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩ គេប្រទះឃើញម្ចាស់ហ្វេសប៊ុកមួយឈ្មោះ “ប៉ាន់ខែម ប៊ុនថន ស្រលាញ់សន្តិភាព” បានបង្ហោះសារមួយស្តីពីក្មេងស្រីម្នាក់អាយុ១៤ឆ្នាំ បានបោះបង់ការសិក្សាចោលព្រោះដើម្បីរកស៊ីចិញ្ចឹមប្អូនដល់ទៅ២នាក់ ព្រោះឪពុកម្តាយបានស្លាប់ចោលអស់ហើយ។ ម្ចាស់ហ្វេសប៊ុករូបនេះ ក៏បានបញ្ជាក់យ៉ាងច្បាស់បន្ថែមទៀថា៖

“សូមចំណាយពេលអានឲ្យចប់ចាំ like & comment។ អាសូរខ្លោចចិត្តអាណិតពន់ពេក ក្មេងស្រីវ័យ១៤ឆ្នាំម្នាក់ បានសម្រេចចិត្តបោះបង់ការសិក្សាត្រឹមថ្នាក់ទី៨ ដើម្បីងាកមកបម្រើការងារតាមហាងបាយពេលថ្ងៃ និងលក់ទឹកសេរ៉ូ ស្កគ្រាប់ពេលយប់តាមពិធីបុណ្យការនានាដើម្បីរកកម្រៃមកចិញ្ចឹមប្អូន២នាក់ផ្សេងទៀតដែលនៅតូចក្នុងនោះមានម្នាក់ទើបអាយុបាន១១ខែប៉ុណ្ណោះ ព្រោះតែឪពុកម្តាយស្លាប់អស់បន្សល់បងប្អូនគេទាំង៣ ឲ្យរស់ឈ្មោះជាកូនកំព្រា ហើយត្រូវមើលថែជីដូនជីតាចាស់ជរាថែមទៀត។ ក្នុងពិធីបុណ្យកម្សាន្តភូមិទួលមនោរម្យ ប្រជាពលរដ្ឋក្នុងភូមិបាននាំនាងមកជួបខ្ញុំដើម្បីឲ្យជួយតាមលទ្ធភាព។

ញុំបានសួរនាំនាងតូច ពីមុខរបរបច្ចុប្បន្ន នាងប្រាប់ទាំងទឹកភ្នែកថា រាល់ថ្ងៃនាងមានដើមទុនតែ៤ម៉ឺនរៀលប៉ុណ្ណោះ ក្នុងនោះនាងបានយកប្រាក់នេះទៅទិញទឹកសេរ៉ូ ស្ករគ្រាប់ ប៉ោងប៉ោង យកមកលក់ក្នុងពិធីបុណ្យទាន់១យប់ អាចចំណេញបាន១ម៉ឺនទៅ១ម៉ឺនប្រាំពាន់រៀល។ នាងថាបើនាងមានប្រាក់ត្រឹម៤០ម៉ឺនរៀល នាងនឹងលែងពិបាកហើយ ព្រោះនាងតូចចង់ពង្រីកមុខរបរបន្ថែម មិនសួរបន្តទេព្រោះស្តាប់ហើយទប់ទឹកភ្នែកមិនបាន សម្រេចចិត្ត ថាខ្ញុំ និងក្រុមយុវជនស្រលាញ់សន្តិភាពទាំងអស់ នឹងជួយជ្រោមជ្រែងគ្រួសារកំសត់មួយនេះ មិនឲ្យរងាទៀតឡើយ ព្រមទាំងជូនជាបឋមនូវថវិការនាងតូច៦០ម៉ឺនរៀល ធ្វើដើមទុន ព្រមទាំងធានារ៉ាប់រង ចំពោះការសិក្សារបស់ប្អូនប្រុសនាងតូច រហូតចប់មហាវិទ្យាល័យ ដោយមានការស្ម័គ្រជួយសម្របសម្រួលពី លោក អ៊ុក ទុំ នាយក វិទ្យាល័យហ៊ុន សែន ក្រចេះក្រុង ហើយលោកព្រះរាជ្ញារង ធុច បញ្ចសន្តិភាព ជូន១០០ដុល្លារ បន្ថែមទៀត ។

ចាស់ទុំក្នុងភូមិ និងលោកមេភូមិ បានសាទរ និងសន្យាថាជួយមើលថែគ្រួសារនាងតូចទាំងអស់គ្នា ដោយទុកគ្រួសារនាងតូចនេះជាកូនចិញ្ចឹមរបស់អ្នកភូមិទាំងអស់គ្នា។ រួមគ្នាបង្កើតសេចក្តីអាណិតគឺជាជីវិតដែលពោពេញដោយគុណធម៌”៕

Related posts

Leave a Comment