បទចម្រៀងដែលធ្វើឲ្យបងប្អូនបង្ហូរទឹកភ្នែក បានមកដល់ហើយ “ដើម្បីកូន” (មានវីដេអូ)

ថ្មីៗនេះ មហាជនភាគច្រើន ប្រាកដជាបានទស្សនារួចមកហើយ នូវខ្សែភាពយន្តដ៏ចាក់ដោតអារម្មណ៍មួយ ក្រោមចំណងជើងថា “ដើម្បីកូន”។ កំពុងតែទស្សនា បានធ្វើឲ្យគេមួយចំនួនធំ មិនអាចទប់ទឹកភ្នែកជាប់ឡើយ ព្រោះខ្សែរឿងនេះ ប្រហាក់ប្រហែលទៅនឹងរឿងពិត របស់ពួកគេទាំងនោះ អ្នកខ្លះ ដល់ថ្នាក់រៀបរាប់ទាំងអួលដើមក និយាយលែងទៅមុខរួច។

ក្នុងនោះ កាលពីថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ ទើបកន្លងផុតទៅថ្មីៗនេះ គេប្រទះឃើញហ្វេសប៊ុកផេក “មាតុចក្រហ្វីលម៍ Meatochak Film” បានបញ្ចេញ MV ផ្លូវការនៃខ្សែរឿងនេះតែម្តង ខណៈរឿងមួយនេះកំពុងបញ្ចាំងនៅតាមរោងកុននានា ។

បទនេះមានចំណងជើងថា “ដើម្បីកូន” ដែលជាការបកស្រាយ ដោយ ឈើន សេរីរ័ត្ន (ស្វាយខ្ចី) និពន្ធទំនុកច្រៀង ដោយ ឡុង ហួរ និង និពន្ធបទភ្លេង សុខា បញ្ញា (ទីន)។ ដូចនេះដើម្បីជ្រាប កាន់តែច្បាស់ថា MV មួយនេះ កំសត់យ៉ាងណានោះ តោះទៅទស្សនាទាំងអស់គ្នា៕

Related posts

Leave a Comment