នៅក្នុងជីវិតគូរ មានអ្នកណាខ្លះដែលមិនថា មិនចេះឈ្លោះប្រកែកគ្នា តែគ្រប់ពេលដែលគេឈ្លោះប្រកែកគ្នា គឺតែងតែមានហេតុផល និងដំណោះស្រាយជានិច្ច ព្រោះថាពេលឈ្លោះគ្នាទៅ វាមិនបានផលប្រយោជន៍អ្វីនោះ គឺមានតែពាក្យមិនល្អ ពីមាត់អ្នកដទៃតែប៉ុណ្ណោះ ដូចនេះហើយត្រូវចេះស្រលាញ់គ្នា មិនក្បត់ចិត្តគ្នា យល់ចិត្តគ្នា មើលថែគ្នារហូតដល់ចាស់សក់ស្កូវ គឺជារឿងដ៏ល្អបំផុត និងមានសុភមង្គលបំផុត។
បើយើងក្រឡេកទៅមើលក្រុមគ្រួសារ របស់កំពូលតារាចម្រៀងជើងចាស់ និងជា Idol គ្រប់គ្នា តែងតែបង្ហាញរូបភាពផ្អែមល្អែម ជាមួយភរិយា និងកូនរបស់លោក ចាប់តាំងពីរូបលោកបានសាងគ្រួសារមក គឺលោកតែងតែធ្វើជាគំរូដ៏ល្អ ដល់មិត្តអ្នកសិល្បៈករដ៏ទៃទៀត នៅក្នុងវិស័យសិល្បៈ។ តួយ៉ាងជីវិតប្តីប្រពន្ធរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ គឺជាគ្រួសារមួយដ៏ល្អ និងជាគ្រួសារមួយដ៏មានសុភមង្គល ផ្អែមល្អែម ជាមួយភរិយា និងកូនៗជានិច្ច។ ចំណុចសំខាន់នោះ ភាពជឿជាក់លើគ្នា ស្មោះត្រង់នឹងគ្នា ឲ្យយើងធ្វើបាន នោះសុភមង្គល និងនាំមកនូវតែសេចក្តីសុខ។
រៀបអាពាហ៍ពិពាហ៍ជាយូរឆ្នាំមកហើយ រហូតមានកូនប្រុសៗដល់ទៅបីនាក់ទៀត រូបលោកមិនដែលធ្វើឲ្យហ្វេនៗ អស់សង្ឃឹមនោះ គឺតែងតែមានរឿងល្អៗ ផ្តល់ជូនហ្វេនៗរបស់លោកនិច្ច។ រូបភាពជាច្រើនសន្លឹកដែលលោកតែងតែផុសនៅលើបណ្តាញសង្គមហ្វេសប៊ុក ហើយធ្វើឲ្យមហាជនចាប់អារម្មណ៍បំផុតនោះគឺជារូបភាពក្រុមគ្រួសារ ពិសេសគឺជាមួយភរិយារបស់លោកតែម្តង គឺមើលទៅផ្អែមល្អែម មានសុភមង្គល ដែលធ្វើឲ្យហ្វេនមានការច្រណែន និងរំភើបជាខ្លាំង ព្រមទាំងជូនពរឲ្យនិងភរិយាស្រលាញ់គ្នាឲ្យច្រើនៗ ខ្លាំងៗ ជារៀងរហូតតទៅ៕