ឃ្លីបវីដេអូមួយនេះ កំពុងធ្វើឲ្យពិភពលោករំជួលចិត្ត! ម្តាយជាគ្រូពេទ្យ និងកូនស្រី មិនអាចប៉ះគ្នា បានត្រឹមយំ ធ្វើកាយវិការឱបពីចម្ងាយ ព្រោះតែ «កូរ៉ូណាវីរុស» ហើយកូនស្រែកយំទាំងទឹកភ្នែកថា “ម៉ាក់អើយ កូននឹកម៉ាក់ខ្លាំងណាស់” (មានវីដេអូ)

បើតាមការចេញផ្សាយ ដោយស៊ីនហួរ នៅព្រឹក ថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ បានប្រាប់ឲ្យដឹងថា ចំនួនមនុស្សស្លាប់ ដោយសារ វីរុសកូរ៉ូណាថ្មី បានកើនឡើងដល់ ៤៩០នាក់ និងរហូតដល់ ២៤,៣២៤នាក់បានឆ្លង នៅក្នុងបណ្តាខេត្ត និងតំបន់ចំនួន ៣១ ទូទាំងប្រទេសចិន។

ក្នុងនោះផងដែរ កាលពីម្សិលមិញនេះ នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញហ្វេសប៊ុកផេកមួយឈ្មោះ China Xinhua News បានបង្ហោះវីដេអូមួយ ដែលបង្ហាញពី ម្តាយជាគ្រូពេទ្យ និងកូនស្រី មិនអាចប៉ះគ្នា បានត្រឹមយំ ធ្វើកាយវិការឱបពីចម្ងាយ ព្រោះតែ «កូរ៉ូណាវីរុស» ហើយកូនស្រែកយំទាំងទឹកភ្នែកថា “ម៉ាក់អើយ កូននឹកម៉ាក់ខ្លាំងណាស់”។

វីដេអូនេះ ធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុកជាច្រើន ផ្ទុះការចាប់អារម្មណ៍ និងរំជួលចិត្តជាខ្លាំង ហើយក៏មានខ្លះទៀត មិនអាចទប់ទឹកភ្នែកជាប់ឡើយ ព្រមទាំងមានការចែករំលែក ជិត៨មុឺន និងទស្សនាជិត៣លានដងបាត់ទៅហើយ គិតត្រឹមព្រឹកថ្ងៃទី ០៥ ខែកុម្ភៈ ឆ្នាំ ២០២០​នេះ។ ដើម្បីជ្រាប កាន់តែច្បាស់ សូមទស្សនាវីដេអូខាងក្រោមនេះ៕

Related posts

Leave a Comment