មហាជនមួយចំនួនធំ ពិតជាស្គាល់ច្បាស់ជាក់ជាមិនខាន តារាស្រីម្នាក់ និយមថតរូបសិចស៊ី ហាស់ វីរ៉ាស្រីរ័ត្ន ហៅរ៉ូស (Rose) នោះ។ ហើយកន្លងមក ក៏បានធ្វើឲ្យគេមានការចាប់អារម្មណ៍ខ្លាំងតាមរយៈរូបភាព និង MV របស់គាត់ផងដែរ។
ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២០ តារារូបនេះ បានធ្វើឲ្យអ្នកប្រើប្រាស់ក្នុងបណ្តាញសង្គមហ្វេសប៊ុក ចាប់អារម្មណ៍ម្តងទៀតហើយ ក្រោយពីឃើញរូបគាត់បានបង្ហោះរូបភាព ឯកឧត្តម ពេជ្រ ស្រស់ ព្រមទាំងភ្ជាប់សារខ្លីមួយថា៖ “លួចស្រលាញ់ ឯកឧត្តម បង ពេជ្រ ស្រស់ ប៉ុន្តែគាត់សុភាពបុរសពេកហើយ ចង់ប្រាប់ថាគាត់ជាមនុស្សល្អនៅក្នុងសង្គមជាតិ។”។
ក្រោយពីឃើញសារនេះហើយ ឯកឧត្តម ក៏បានស៊ែរផុសមួយនេះ ព្រមទាំងតបប្រាប់វិញថា៖ “ពិតជាសំណាងធំណាស់ខ្ញុំបានតារាស្រស់
សោភាលួចស្រលាញ់ក៏ប៉ុន្តែតារាខ្ពស់ពេក មនុស្សធម្មតាដូចខ្ញុំឈោងចាប់មិនដល់ទេ សុំទោសផងតារាស្អាត@Rose”៕