ពិតជាប្តីល្អមែន! ឃើញរវល់គ្មានពេលសម្រាក តែឆាយ វីរៈយុទ្ធ តែងផ្តល់ភាពកក់ក្តៅ ឲ្យកូន និងភរិយា​…

ប្តីល្អ! ឃើញរវល់គ្មានពេលសម្រាក តែឆាយ វីរៈយុទ្ធ តែងផ្តល់ភាពកក់ក្តៅ ឲ្យកូន និងភរិយា…!លោកឆាយ វីរៈយុទ្ធ បានធ្វើឲ្យហ្វេនជាច្រើនបានចាប់អារម្មណ៍គ្រប់គ្នា ស្របពេលដែលរៀបការ​មានកូនរួចមក តារាប្រុសរូបនេះបានដើរតួជាលោកប៉ាល្អ និងស្វាមីល្អ មើលថែកូនសឹងគ្រប់ពេល។

តាមរយៈសកម្មភាពជាច្រើនរបស់លោក ឃើញថាទោះបីជាមានភាពមមាញឹកនៅក្នុងការងារយ៉ាងណាក្តី ក៏ប៉ុន្តែលោកតែងតែនៅក្បែរមើលថែកូន និងភរិយា ផ្តល់ភាពកក់ក្តៅទៅកាន់ពួកគេយ៉ាងគួរឲ្យសរសើរ ពិតជាសាកសមឈ្មោះជាមេគ្រួសារដ៏ល្អ​សម្រាប់ប្រពន្ធកូនតែម្តង។

ទន្ទឹមនឹងទង្វើទាំងនេះ ហ្វេនជាច្រើនពិតជាមិនសរសើរមិនបាននោះទេ ចំពោះការស្រលាញ់គ្រួសារបែបនេះ ជាពិសេសគ្រួសារលោកកាន់តែមានក្តីសុខ ក្រោយបានសម្រាលកូនម្នាក់មានមុខមាត់យ៉ាងគួរឲ្យក្នាញ់៕

Related posts

Leave a Comment