ល្អខ្លាំងណាស់! វេជ្ជបណ្ឌិត២រូប ស្នើសុំការអនុញាតិ្តពីសម្តេចតេជោ ដើម្បីធ្វើជាគ្រូពេទ្យស្ម័គ្រចិត្ត តំណាងប្រទេសកម្ពុជា ទៅកាន់ទីក្រុង វូហាន ប្រទេសចិន ដើម្បីចូលរួម ជួយព្យាបាលអ្នកជំងឺផ្ទុក មេរោគ កូរ៉ូណាថ្មី (មានវីដែអូ)

នៅមុននេះបន្តិច នាថ្ងៃទី ០៤ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុក Sola Khang បានបង្ហោះវីដេអូ និងលិខិតមួយច្បាប់ ពីវេជ្ជបណ្ឌិត សុខា ដារាពិសិដ្ឋ និងវេជ្ជបណ្ឌិត សុខា អរុណ ជាសមាជិកសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ និងជាក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការ YUNDI ដែលជាអង្គការក្រៅរដ្ឋាភិបាលរបស់ប្រទេសចិន។

ដោយសារតែមើលឃើញ ពីទុក្ខលំបាករបស់ប្រជាជនចិន និងខ្មែរ ដែលស្ថិតនៅក្នុងទីក្រុង វូហាន និងប្រទេសចិនទាំងមូល កំពុងរងការវាយប្រហារពីមេរោគ កូរ៉ូណាថ្មី វេជ្ជបណ្ឌិតទាំងពីររូបនេះ បានសំរេចចិត្តស្នើសុំការអនុញាតិ្តពីសម្តេចតេជោ ដើម្បីធ្វើជាគ្រូពេទ្យស្ម័គ្រចិត្តតំណាងប្រទេសកម្ពុជាធ្វើដំណើរទៅកាន់ទីក្រុង វូហាន ដើម្បីចូលរួមជួយព្យាបាលជំងឺជូនប្រជាពលរដ្ឋនៅទីនោះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀតសូមអានលិខិត និងវីដេអូដែលបានភ្ជាប់ជូនខាងក្រោមនេះ៕

Related posts

Leave a Comment