គំរូល្អ! កម្រមានប៉ូលីសល្អបែបនេះណាស់ គាត់ជាមន្ត្រីគំរូ ខណ្ឌច្បារអំពៅ គាត់បានរើសបានកាតាប របស់មិត្តភ័ក្រខ្ញុំកាលពីម្សិលមិញ ឥឡូវគាត់ប្រគល់ជូនម្ចាស់ដើមវិញ ដោយមិនយកសាគុណអ្វីទាំងអស់

ប្រិយមិត្ដមួយចំនួន ដែលរស់នៅក្នុងទីក្រុងភ្នំពេញ ហើយធ្លាប់បានធ្វើដំណើរឆ្លងកាត់ស្ពានច្បាអំពៅ ប្រាកដជាធ្លាប់បានស្គាល់ និងឃើញពីកិច្ចខិតខំប្រឹងប្រែងរបស់ប៉ូលីសចរាចរណ៏មួយរូប ដែលមានឈ្មោះ រស់ ហ៊ន ដែលបច្ចុប្បន្នជាប៉ូលិសផ្នែកសណ្ដាប់ធ្នាប់ខណ្ឌ ច្បារអំពៅ មានឋានន្តរសក្ដិ អនុសេនីយ៍ឯក ពាក់ស័ក្តិ៣។

ប្រជាពលរដ្ឋនាំគ្នាកោតសរសើរទៅដល់ប៉ូលីសចរាចរណ៏រូបនេះ ព្រោះដោយសារតែគាត់ខិតខំសម្រួលចរាចរណ៏ ជូនទៅដល់អ្នកធ្វើដំណើរឆ្លងកាត់ចំណុចគល់ស្ពានច្បារអំពៅ មិនថា មេឃក្ដៅខ្លាំង ឬមានភ្លៀងធ្លាក់នោះឡើយ ក៏លោកសុខចិត្ដ ពាក់អាវភ្លៀងបន្តបំពេញតួនាទីរបស់ខ្លួន ដែលបានធ្វើឱ្យគ្រប់គ្នាស្ងើចសរសើរជាខ្លាំង។

ដោយឡែក ស្រាប់តែមុននេះបន្ដិច ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក មួយមានឈ្មោះ បោះដុំគ្រឿងក្រអូបដីហ៊ុយ ត្រូវបានមិត្ដភក្ដិរបស់ខ្លួន ជ្រុះបាត់កាតាប ស្ពាយពីក្រោយ ហើយក៏ត្រូវបានលោកពូ រស់ ហ៊ន រើសបាន រួចគាត់ក៏បានប្រកាសនៅលើគណនី ហ្វេសប៊ុកផ្ទាល់របស់គាត់តែម្ដង។

ក្នុងនោះដែរ ម្ចាស់គណនីខាងលើ បានសរសេរប្រាប់ឱ្យដឹងថា៖”គាត់ជាមន្ត្រីគំរូ ខណ្ឌច្បារអំពៅ Police Hon គាត់បានរើសបានកាតាប របស់មិត្តភ័ក្រខ្ញុំកាលពីម្សិលមិញ ឥឡូវគាត់ប្រគល់ជូនម្ចាស់ដើមវិញ ដោយមិនយកសាគុណអ្វីទាំងអស់។ អរគុណលោកពូ ហ៊ន លោកពូពិតជាមន្ត្រី ដែលមានគុណធម៌ និងសច្ចធម៌ អ្នកច្បារអំពៅស្គាល់គាត់ច្បាស់ណាស់”។

Related posts

Leave a Comment