ស្តែងៗនិងភ្នែកតែម្តងនេះ! ដងស្ទូចនៃសំណង់អគារខុនដូរខ្ពស់មួយបានបាក់ធ្លាក់បណ្ដាលឲ្យត្រូវរថយន្តរបស់ស្ថានទូតអាមេរិក

(ភ្នំពេញ)៖ ដងស្ទូចនៃសំណង់អគារខុនដូរខ្ពស់មួយបានបាក់ធ្លាក់បណ្ដាលឲ្យត្រូវអេស្កាវ៉ាទ័រមួយគ្រឿងនិងរថយន្តមួយគ្រឿងទៀតរបស់ស្ថានទូតអាមេរិកព្រមទាំងរងរបួសមន្រ្តីស្ថានទូតម្នាក់ផងដែរ។ករណីនេះកើតឡើងនៅវេលាម៉ោង ៩ព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចសំណង់អគារខុនដូរ ផ្លូវថ្មី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

សមត្ថកិច្ចមូលដ្ឋាន និងប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា មុនពេលកើតហេតុ គេឃើញក្រុមជំនាញខាងបច្ចេកទេសដងស្ទូច បានរុះរើ ដើម្បីបិទបញ្ចប់ការសាសង់របស់ខ្លួនតែ ខណៈនោះមិនដឹងជារុះរើខុសបច្ចេកទេសយ៉ាណាទេ ទើបបានជាបាក់ដងស្ទូចធ្លាក់មកដល់ដី បណ្ដាលឲ្យត្រូវអេស្កាវ៉ាទ័រមួយគ្រឿង និងរថយន្តមួយគ្រឿងទៀត ព្រមទាំងមនុស្សម្នាក់រងរបួស។

បន្ទាប់ពីមានព័ត៌មាននេះភ្លាម លោក អាំង សេរិពិសិដ្ឋ អភិបាលរងខណ្ឌចំការមន បានចុះដល់កន្លែងកើតហេតុ និងត្រួតពិនិត្យជាក់ស្តែង រហូតបានផ្អាកការដ្ឋានជាបណ្តោះអាសន្នសិន។ សម្រាប់ហេតុការណ៍នេះ សមត្ថកិច្ចបានឃាត់ខ្លួនមេការជនជាតិចិនម្នាក់ និងខ្មែរម្នាក់ទៀត យកទៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់៕ ប្រភព ៖ Fresh News

Related posts

Leave a Comment