រំភើបជំនួស!​ សិស្សថ្នាក់ទី ១២ រៃលុយគ្នា ទិញសម្ភារសិក្សា កង់មួយគ្រឿង និងថវិការមួយចំនួន ជួយដល់មិត្តរួមថ្នាក់ ដែលកំពុងជួបការលំបាក ខ្វះខាតខ្លាំង

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ “យុវជនស្ម័គ្រចិត្ត វិទ្យាល័យ ១០មករា ១៩៧៩” បានបង្ហោះរូបភាព និងរៀបរាប់ប្រាប់ឲ្យដឹងពីប្អូនៗសិស្សថ្នាក់ទី១២ នៃវិទ្យាល័យ 10 មករា 1979 ខេត្តសៀមរាប បាននាំគ្នា ទិញសម្ភារៈសិក្សា និងកង់មួយគ្រឿង ព្រមថវិការមួយចំនួន ជួយដល់មិត្តរួមថ្នាក់ម្នាក់ ដែលមានជីវភាពខ្វះខាតខ្លាំង។ ហ្វេសប៊ុកដដែលនេះ បានបន្តថា៖

“ពិតជាគំរូល្អមែន ប្អូនសិស្សថ្នាក់ទី 12 S នៃវិទ្យាល័យ 10 មករា 1979 ខេត្តសៀមរាប បាននាំគ្នាទិញសម្ភារៈសិក្សានិងកង់មួយគ្រឿងនិងថវិការមួយចំនួនជួយដល់មិត្តរួមថ្នាក់ម្នាក់ដែលមានជីវភាពខ្វះខាតខ្លាំង ដើម្បីជួយសម្រួលដល់គាត់ក្នុងការរៀនសូត្រ ថ្ងៃចន្ទ ១០ កើត ខែមាឃ ឆ្នាំកុរឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០។

ប្អូនៗសិស្សថ្នាក់ទី១២S នៃវិទ្យាល័យ ១០មករា ១៩៧៩ និងលោកគ្រូ សុខ រដ្ឋា បានទិញសម្ភារៈសិក្សា កង់ និងថវិការមួយចំនួនឧបត្ថម្ភដល់សិស្សឈ្មោះ ភឿន រ៉ម រៀនថ្នាក់ទី១២S នៃវិទ្យាល័យ 10 មករា 1979 ដែលមានជីវភាពខ្វះខាត។ អ្នកផ្ដើមលោក ភាត់ គឹមផា ប្រធានថ្នាក់ទី 12 S ហើយក៏ជាមេកងកាយរឹទ្ធជាតិកម្ពុជានៃវិទ្យាល័យ 10 មករា1979 ផងដែរ។

លោកគ្រូសុខរដ្ឋាបានឧបត្ថម្ភកង់ចំនួន 1 គ្រឿងដល់ប្អូនស្រីផងដែរពិតជាល្អមែនដែលប្អូនៗសិស្សានុសិស្សថ្នាក់ទី 12 Sដែលមានចិត្តជួយដល់មិត្តរួមថ្នាក់ដែលមានជីវភាពខ្វះខាត យើងខ្ញុំជាគណៈកម្មាធិការប្រតិបត្តិក្រុមប្រឹក្សា កុមារ យុវជន យុវជន យុវជនកាកបាទក្រហមកម្ពុជាយុវជនកាយរិទ្ធជាតិកម្ពុជាយុវជនសហភាពសហព័ន្ធយុជនកម្ពុជាសូមជូនពរឲ្យប្អូនផងសិស្សថ្នាក់ទី 12S ជួបតែពុទ្ធពរទាំងបួនប្រការគឺអាយុវណ្ណៈសុខៈពលៈកុំបីឃ្លៀងឃ្លាតឡើយក៏សូមឲ្យប្អូនប្រឡងបាក់ឌុបជាប់ទាំងអស់គ្នា”៕

Related posts

Leave a Comment