លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន មានចិត្តរំភើបត្រេកអរក្រៃលែង សូម្បីតែស្បែកជើងក៏ភ្លេចពាក់ដែរ ពេលគេរកឃើញតោថ្មដ៏ស្រស់ស្អាតល្អឥតខ្ចោះ ដែលកប់នៅក្នុងដីអស់រយៈពេលរាប់រយឆ្នាំមកហើយ (មានវីដេអូ)

កាលពីម្សិលមិញនេះ នាថ្ងៃទី ០៣ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងកំឡុងពេលធ្វើកំណាយសិក្សាស្រាវ ជ្រាវរចនាសម្ព័ន្ធគ្រឹះកំពង់ទឹក របស់បារាយមេបុណ្យ នៃប្រាសាទបន្ទាយឆ្មារ មុនពេលចាប់ផ្តើមជួសជុល ក្រុមការងារ បច្ចេកទេសនៃនាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ បានរកឃើញចម្លាក់សត្វតោមួយស្ថិតក្នុងរចនាបថសម័យបាយ័ន្តស.វទី១៣ កប់ក្នុងដីជម្រៅប្រហែលជាងមួយម៉ែត្រ ស្ថិតក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្នុងនោះផងដែរ គេក៏បានឃើញក្នុងហ្វេសប៊ុកមួយឈ្មោះ Mong Sokha ក៏បានបង្ហោះរូបភាពមួយសន្លឹក ព្រមទាំងភ្ជាប់សារខ្លីមួយថា៖ “ពេលរកឃើញតោថ្មដ៏ស្រស់ស្អាតល្អឥតខ្ចោះ ដែលកប់នៅក្នុងដីអស់រយៈពេលរាប់រយឆ្នាំមកហើយ ពេលឃើញតោថ្មភ្លាមធ្វើឱ្យ លោកជំទាវ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន មានចិត្តរំភើបត្រេកអរក្រៃលែងជាពន់ពេក សូម្បីតែស្បែកជើងក៏ភ្លេចពាក់ដែរ… នេះហើយជាទ្រព្យដ៏មហាសាលសម្រាប់បម្រើឱ្យមនុស្សជាតិ…”៕

Related posts

Leave a Comment