កាលពីម្សិលមិញនេះ នាថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២០ អ្នកស្នេហាកីឡាប្រដាល់មួយចំនួនធំ ពិតជាបានជ្រាបរួចមកហើយ នូវការប្រកួតមួយ ដោយ កីឡាករ អ៊ូច ធារិទ្ធ បានប៉ះជាមួយកីឡាករថៃ (វ៉ាត់ឆារាសាក់) ហើយក៏បានធ្វើឲ្យ ធារិទ្ធ បានរងរបួសធ្ងន់ធ្ងរ រហូតដល់ប្រេះឆ្នឹងជើងក្នុងទឹកទី២។
កីឡាកររូបនេះ បានបង្ហោះសារដ៏សែនរំជួលចិត្តមួយក្នុងហ្វេសប៊ុករបស់ខ្លួនថា “ជីវិតអើយជីវិត គ្រួសារខ្ញុំក្រ ហើយសង្ឃឹមលើតែខ្ញុំ ហើយបើឥឡូវខ្ញុំប្រកួតបាក់ជើងហើយ គាត់បានលុយឯណាយកទៅសងគេ នេះហើយជីវិតពិតរបស់ខ្ញុំ”។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាវីដេអូនៃការប្រកួតនេះដូចខាងក្រោម៕